លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

លោក ប្រាក់ សុខុន៖ កម្ពុជាមានរឿងដ៏សោកសៅនៃសង្គ្រាមស៊ីវិល សោដនាកម្ម ទុក្ខវេទនា ហើយយើងចង់ជួយប្រជាជនមីយ៉ាន់ម៉ាឱ្យជៀសផុតពីសោនាដកម្មបែបនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា បន្ទាប់ពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងដំណើរទស្សនកិច្ចទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាដើម្បីជួយស្វែងរកដំណោះស្រាយដល់ប្រទេសនេះ កម្ពុជាទទួលរងនូវការគំរាមកំហែងជាច្រើនដូចជាការបង្កៃគ្រាប់បែកជិតស្ថានទូត ការគំរាមកំហែងតាមហ្វេសបុក និងការជេប្រទេចមកលើរាជរដ្ឋាភិបាលកម្ពុជាជាដើម ខណៈអ្វីដែលកម្ពុជាធ្វើគឺគ្រាន់តែចង់ជួយដល់ប្រទេសនេះកុំឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល សោកនាដកម្ម ទុក្ខវេទនាដូចខ្លួនធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ។

ឆ្លើយនឹងសំណួរទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ាក្នុងកម្មវិធីដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ស្ថានភាពនៅមីយ៉ានម៉ាគឺស្មុគស្មាញដោយសារប្រវត្តិសាស្ត្រនយោបាយ វប្បធម៌នយោបាយ តួនាទីដ៏មានឥទ្ធិពលរបស់យោធាប្រហែលជា៧០ឆ្នាំកន្លងមកនេះ ជាងនេះទៅទៀតប្រទេសនេះមានក្រុមជនជាតិភាគតិចលើសពី១២០ក្រុម និងប្រហែល២០ក្រុមមានប្រដាប់ដោយអាវុធដែលបង្កជាសង្គ្រាមស៊ីវិលដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក។ លោកបន្ថែមថាកាលពីឆ្នាំមុនស្ថានភាពនៅមីយ៉ាន់ម៉ាបានបង្ករជាក្ដីបារម្ភសម្រាប់តំបន់ជាពិសេសអាស៊ាន ដោយសារវិបត្តិមនុស្សធម៌ ប្រទេសមួយរដ្ឋាភិបាល២ ប្រជាជនពុំអនុវត្តតាមការបង្គាប់បញ្ជា សង្គ្រាមទ័ពព្រៃកំពុងកើតឡើងនៅជុំវិញប្រទេស ដែលបានជះឥទ្ធិពលដល់ស្ថិរភាពតំបន់។

លោកបន្ថែមថា ដំណោះស្រាយរបស់អាស៊ានកាលពីកន្លងទៅគឺពុំបានចេញជាលទ្ធផលនោះទេដែលធ្វើឱ្យបញ្ហានៅតែជាបញ្ហា និងត្រូវរកមធ្យោបាយថ្មីដើម្បីជួយដោះស្រាយដោយហេតុនេះហើយទើបក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ សម្ដេចតេជោសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅថ្ងៃទី៧និង៨ ខែមករា ខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «កម្ពុជាមិនស្វែងរកផលចំណេញខាងនយោបាយ សេដ្ឋកិច្ច ឬយុទ្ធសាស្ត្រណាមួយពីអ្វីដែលយើងកំពុងធ្វើនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះឡើយ។ យើងគ្រាន់តែចង់ជួយ ព្រោះកម្ពុជាមានរឿងដ៏សោកសៅ សោកនាដកម្ម ទុក្ខវេទនា ហើយយើងចង់ជួយប្រជាជនមីយ៉ាន់ម៉ាឱ្យជៀសផុតពីសោកនាដកម្មបែបនេះ។ […] យើងនឹងធ្វើអ្វីដែលយើងគិតថាល្អបំផុតសម្រាប់អាស៊ានទាំងមូល ហើយយើងសង្ឃឹមថាបទពិសោធន៍របស់កម្ពុជា ស្ដីពីសន្ដិភាពនិងការបង្រួបបង្រួមជាតិអាចជួយដល់មីយ៉ាន់ម៉ា» ។

សម្រាប់បញ្ហាបន្ទាន់សម្រាប់មីយ៉ាន់ម៉ាសម្រាប់ពេលនេះត្រូវបានលោក ប្រាក់ សុខុន បញ្ជាក់ថា គឺត្រូវធ្វើយ៉ាងណាផ្ដល់ជំនួយមនុស្សធម៌ចែកចាយដល់អ្នកដែលត្រូវការបំផុតនៅប្រទេសមីយ៉ាន់ម៉ា ដែលទាក់ទងនឹងកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុចដែលអាចអាស៊ានធ្លាប់ចេញកាលពីកន្លងមក។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អ៊ុងឡាំង។

នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ខាងមុខ ដោយថាដើម្បីជួយស្វែងរកដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ា នាំប្រទេសជាសមាជិកអាស៊ាននេះចូលក្នុងអាស៊ានវិញ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា៖ «អ្នកដែលប្រឆាំងខ្ញុំជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថត មីន អ៊ុងឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្ដែអ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយអំពីការស្ដារឡើងវិញ ការវិលត្រលប់នៃសន្ដិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថាអ្នកនឹងទទួលផលប្រយោជន៍» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក