ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលអនុញ្ញាតឱ្យមានការស្នើសុំទិន្នន័យអត្តសញ្ញាណបុគ្គលពីក្រសួងមហាផ្ទៃបានតែត្រូវធានាការពារការសម្ងាត់នៃព័ត៌មានដែលទទួលបាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការពារសុវត្ថិភាពទិន្នន័យអត្ដសញ្ញាណបុគ្គល ដោយប្រគល់សិទ្ធិដល់ក្រសួងមហាផ្ទៃប្រមូល ចងក្រង រក្សាទុក គ្រប់គ្រង និងការពារសុវត្ថិភាពទិន្នន័យដែលបានចងក្រង និងអាចអនុញ្ញាតឱ្យក្រសួងស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈនិងវិស័យឯកជន ឬបុគ្គល ប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គលបានតែត្រូវរក្សាការពារការសម្ងាត់នៃព័ត៌មានឯកជនរបស់បុគ្គល សុវត្ថិភាព ភាពត្រឹមត្រូវ និងក្នុងគោលបំណងសុចរិត។

អត្តសញ្ញាណបុគ្គល សំដៅដល់ព័ត៌មានដែលអាចកំណត់បានអត្តសញ្ញាណបុគ្គលណាម្នាក់។ ទិន្នន័យអត្តសញ្ញាណបុគ្គលអាចជាទិន្នន័យអំពីឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ទីលំនៅបច្ចុប្បន្ន ជនជាតិ សញ្ជាតិ រួមទាំងទិន្នន័យជីវមាត្រ ឬទិន្នន័យផ្សេងទៀតដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គល។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថាទិន្នន័យអត្តសញ្ញាណបុគ្គលត្រូវការពារដោយក្រសួងមហាផ្ទៃ ហើយប្រសិនជាមានការស្នើសុំទិន្នន័យពីក្រសួងស្ថាប័នរដ្ឋត្រូវធ្វើឡើងដោយសេចក្ដីប្រកាសអន្តរក្រសួង ឬប្រកាសរួមរវាងរដ្ឋមន្ត្រីមហាផ្ទៃនិងរដ្ឋមន្ត្រី ឬប្រធានស្ថាប័នដែលស្នើសុំ។

ចំពោះស្ថាប័នឯកជនការស្នើសុំអាចធ្វើទៅបានលុះណាតែមានកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នារវាងតំណាងក្រសួងមហាផ្ទៃ និងប្រធាន ឬតំណាងស្ថាប័ន អង្គភាព ក្នុងវិស័យឯកជនដែលស្នើសុំ ខណៈបែបបទនិងនីតិវិធីនៃការស្នើសុំអត្តសញ្ញាណបុគ្គល ឬបញ្ជាក់ពីភាពត្រឹមត្រូវ ដែលស្នើសុំដោយសាមីខ្លួន ឬដើម្បីប្រើប្រាស់នៅក្នុងវិស័យយុត្តិធម៌ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវកំណត់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា១១ នៃអនុក្រឹត្យនេះបានចែងថា៖ «ក្រសួង ស្ថាប័ន អង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន ដែលស្នើសុំប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណបុគ្គល ត្រូវធានាថាទិន្នន័យដែលបានប្រើប្រាស់រួច មិនត្រូវបានរក្សាទុកក្នុងប្រព័ន្ធរបស់ខ្លួន និងមិនត្រូវចែករំលែកទិន្នន័យបន្តទៅភាគីផ្សេងទៀត ឬប្រើប្រាស់ទិន្នន័យប្រាសចាកពីគោលបំណងនៃការស្នើសុំនិងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈឡើយ» ។

បើតាមអនុក្រឹត្យនេះ បុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ក្រសួងមហាផ្ទៃអាចសម្រេចដាក់ទណ្ឌកម្មខាងវិន័យណាមួយដូចជា ការព្រមាន ការស្ដីបន្ទោស ការដាក់កំហិត ការព្យួរ ឬលុបចោលកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នា។ លើកពីនេះអនុក្រឹត្យក៏អនុញ្ញាតឱ្យមានការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌលើការបំពានលើបទបញ្ញាត្តដែលមានចែងក្នុងអនុក្រឹត្យនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក