៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

អាស៊ានដាក់បញ្ចូលរូបផ្កាឈូកជាទម្រង់សិល្បៈខ្មែរក្នុងនិមិត្តសញ្ញារបស់ខ្លួនសម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ និមិត្តសញ្ញាអាស៊ានឆ្នាំ២០២២ ដែលមានសញ្ញាអាស៊ាននៅចំណ្ដាលនិងព័ទ្ធជុំវិញដោយក្បាច់ត្របកឈូកព័ណ៌ខៀវ និងមានសញ្ញាឈូកព័ណ៌ក្រហមចំនួន៤គ្រាប់ នៅក្នុងរង្វង់ព័ណ៌មាស គឺជានិមិត្តសញ្ញាអាស៊ានថ្មីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។

យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់អាស៊ាន និមិត្តសញ្ញាផ្កាឈូកគឺត្រូវយកមកដើម្បីជាតំណាងដល់ទម្រង់សិល្បៈខ្មែរដែលបានឆ្លាក់ជាប់ជញ្ជាងប្រាសាទបុរាណខ្មែរ ដែលបង្ហាញពីភាពបរិសុទ្ធនិងការបង្កើតឡើងវិញដោយខ្លួន។ និមិត្តសញ្ញានេះត្រូវបានព័ទ្ធពីក្រៅក្នុងរង្វង់ព័ណ៌មាស ជាមួយនឹងនិមិត្តសញ្ញាអាស៊ានចំកណ្ដាលដើម្បីតំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនាក្នុងសន្ដិភាព។

អាស៊ានបានបញ្ជាក់ក្នុងគេទំព័ររបស់ខ្លួនថា៖ «ការដាក់យ៉ាងម៉ត់ចត់នៃនិមិត្តសញ្ញាទាំងនេះ បង្កប់នូវស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិអាស៊ានទាំង១០ ដែលចងភ្ជាប់ជាមួយគ្នាដោយមិត្តភាព និងសាមគ្គីភាព ជាមួយនឹងគោលដៅរួមនៃការជម្នះរាល់បញ្ហាប្រឈមឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៃសហគមន៍អាស៊ាននាពេលនេះ និងទៅអនាគត»។

ចំពោះព័ណ៌នៃនិមិត្តសញ្ញាថ្មីនេះវិញគឺមានព័ណ៌ខៀវ ក្រហម និងព័ណ៌មាស។

ព័ណ៌ខៀវលើក្បាច់ត្របកឈូកដែលមាន៦សន្លឹកតំណាងឱ្យ សន្ដិភាព ស្ថេរភាព ជំនឿចិត្ត ការទុកចិត្ត សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាសេចក្ដីប្រាថ្នាស្នូលរបស់អាស៊ាន។ ព័ណ៌ក្រហមនៃផ្កាឈូកទាំង៤ តំណាងឱ្យជីវិត សុខភាព ភាពក្លាហាន និងថាមវន្តរបស់អាស៊ាន។ រង្វង់ព័ណ៌មាសបង្ហាញពីភាពអស្ចារ្យ ជោគជ័យ សមិទ្ធផល និងជ័យជំនះជុំវិញដំណើរការកសាងសហគមន៍អាស៊ាន និងអារម្មណ៍នៃការរួមគ្នា និងឯកភាពអាស៊ាន។

ហើយភាពចម្រុះនៃព័ណ៌បានបង្ហាញពីភាពចម្រុះជាតិសាសន៍នៃប្រទេសសមាជិកអាស៊ានទាំង១០។

ប្រទេសកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេនលើកទី៣ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ប្រធានបទរបស់អាស៊ានក្រោមការដឹកនាំរបស់កម្ពុជាគឺ «អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក