ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មហាអំណាចទាំង៥និយាយថាគ្មានភាគីណាមួយអាចឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរបានទេ

ម៉ូស្គូ៖ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់មហាអំណាចនុយក្លេអ៊ែរទាំងប្រាំដែលបានចេញផ្សាយដោយ វិមានក្រឹមឡាំងនៅថ្ងៃច័ន្ទនេះ ប្រទេសចិន រុស្ស៊ី អង់គ្លេស សហរដ្ឋអាមេរិក និងបារាំង បានព្រមព្រៀងគ្នាថា ការរីកសាយអាវុធនុយក្លេអ៊ែរ និងសង្រ្គាមនុយក្លេអ៊ែរ គួរតែត្រូវបានជៀសវាងមិនគួរឲ្យកើតមានឡើយ។

ប្រភពដដែលបានឲ្យដឹងថា ប្រទេសមហាអំណាចទាំងប្រាំដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចាត់ទុកការទទួលខុសត្រូវលើអាវុធនុញក្លេអ៊ែរជាទំនួលខុសត្រូវចម្បងរបស់ពួកគេក្នុងការបញ្ជៀសសង្គ្រាមរវាងរដ្ឋនុយក្លេអ៊ែរនិងកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «យើងបញ្ជាក់ថាសង្គ្រាមនុយក្លេអ៊ែរគ្មានអ្នកឈ្នះទេ ហើយក៏មិនត្រូវឲ្យកើតមានផងដែរ។ […] ដោយសារការប្រើប្រាស់នុយក្លេអ៊ែរនឹងមានផលវិបាកគួរឲ្យកត់សម្គាល់ ហើយយើងក៏ចង់បញ្ជាក់ផងដែរថាដរាបណាអាវុធនុយក្លេអ៊ែរ នៅតែមាន យើងគួរតែប្រើវាដើម្បីបម្រើក្នុងគោលបំណងការពារ ទប់ស្កាត់ការឈ្លានពាន និងទប់ស្កាត់សង្គ្រាម»។

ជាមួយគ្នានេះផងដែរទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិន ហួរ បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសចិន ម៉ា ចាវស៊ូ (Ma Zhaoxu) បាននិយាយថា សេចក្តីថ្លែងការណ៍រួមអាចជួយបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និង ជំនួសដោយការប្រកួតប្រជែងក្នុងចំណោមមហាអំណាចជាមួយនឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដោយបន្ថែមថា ប្រទេសចិនមានគោលនយោបាយ «មិនប្រើប្រាស់» អាវុធនុយក្លេអ៊ែរផងដែរ។

ប្រទេសបារាំងក៏បានចេញសេចក្តីថ្លែងការណ៍ដោយគូសបញ្ជាក់ថា មហាអំណាចទាំងប្រាំបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់ការគ្រប់គ្រង និងការរំសាយអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងបន្តជជែកគ្នាទ្វេភាគី និងពហុភាគីចំពោះការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនេះ។

គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍ពីក្រុម P5 ធ្វើឡើងនៅពេលដែលទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងទីក្រុងមូស្គូបានធ្លាក់ចុះដល់ចំណុចទាបបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ខណៈដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសចិនក៏មានកម្រិតទាបផងដែរ ជុំវិញការខ្វែងគំនិតគ្នាជាច្រើន។

មន្ទីរបញ្ចកោណអាមេរិកក្នុងខែវិច្ឆិកា បានការប៉ាន់ប្រមាណពីឃ្លាំងអាវុធនុយក្លេអ៊ែរដែលរំពឹងទុករបស់ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយនិយាយថាទីក្រុងប៉េកាំងអាចមានក្បាលគ្រាប់ចំនួន៧០០ នៅឆ្នាំ២០២៧ និងអាច ១,០០០ នៅឆ្នាំ២០៣០។ មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនបានជំរុញចិនម្តងហើយម្តងទៀតឱ្យចូលរួមជាមួយខ្លួននិងរុស្ស៊ីក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មី ដើម្បីកុំឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក