ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលរាជធានីភ្នំពេញរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវវឃាត់ខ្លួនជនសង្ស័យម្នាក់និងគ្រឿងញៀនសរុបចំនួន ១៨១គីឡូនិង៣៧០ក្រាម។

តាមការចុះផ្សាយនៅលើគេហទំព័រហ្វេកបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ Luu Tung Huy ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិវៀតណាម ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានឃាត់ខ្លួនបាននៅចំណុចខុនដូ ជាន់ទី៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់បានជាមួយសារធាតុផ្សំគ្រឿងញៀនចំនួន ៥១គីឡូក្រាម និងរថយន្តចំនួន០១គ្រឿង។ ក្រៅពីនោះសមត្ថកិច្ចក៏ចុះដកហូតគ្រឿងញៀនចំនួន២ទីតាំងបន្ថែមទៀតនៅខណ្ឌបឹងកេងកង និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដកហូតបានគ្រឿងញៀន ១៣០គីឡូក្រាមបន្ថែម។

មកដល់ពេលនេះជនសង្ស័យនិងវត្ថុតាងជាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក