ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្ទុះជម្លោះនៅកាមេរូនជុំវិញការប្រកួតពានរង្វាន់ Africa Cup of Nations

អន្តរជាតិ៖ រថពាសដែកកំពុងត្រូវបានដាក់ពង្រាយតាមដងផ្លូវនៃទីក្រុង Limbe ក្នុងតំបន់ភាគនិរតី ដែលជាតំបន់កំពុងមានជម្លោះក្នងុប្រទេសកាមេរូន មុនការប្រកួតបាល់ទាត់ Africa Cup of Nations ឈានចូលមកដល់។

ការប្រកួតបាល់ទាត់ជុំផ្តាច់ព្រ័ត្រ AFCON ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមករា កំពុងត្រូវបានគំរាមកំហែងដោយពួកសកម្មប្រយុទ្ធបំបែកខ្លួនដែលព្យាយាមរំខានដល់ការប្រកួតមួយនេះ។

ក្នុងការប្រកួតពានរង្វាន់នេះមានប្រទេសកាមេរូនធ្វើជាម្ចាស់ផ្ទះការប្រកួតនៅក្នុងទីក្រុងចំនួនប្រាំមួយ ប៉ុន្តែបញ្ហាសន្តិសុខដែលកំពុងមានការគំរាមកំហែងបំផុតគឺនៅក្នុងទីក្រុង Limbe ដែលជាទីក្រុងជាប់ឆ្នេរសមុទ្រត្រូពិចអាត្លង់ទិក ដែលតំបន់ជុំវិញនោះត្រូវបានរញ្ជួយដោយការវាយប្រហារដោយប្រដាប់អាវុធចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងឆ្នាំ ២០១៧។

បញ្ហាប្រឈមដែលក្រុមប្រដាប់អាវុធកំពុងព្យាយាមបង្កើតរដ្ឋបំបែកមួយហៅថា Ambazonia បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ ០០០ នាក់ និងបង្ខំឱ្យមនុស្សប្រមាណជិតមួយលាននាក់ភៀសខ្លួន។

អ្នកសារព័ត៌មានម្នាក់មានមូលដ្ឋាននៅ Limbe ឈ្មោះថា Kuma Honore បាននិយាយថា៖ «ការភ័យខ្លាចរបស់ខ្ញុំ ព្រមទាំងការភ័យខ្លាចរបស់ប្រជាជន Limbe ជាច្រើនគឺកំពុងតែបារម្ភទៅលើការបំផ្ទុះគ្រាប់បែកដែលកំពុងកើតឡើងនៅក្នុងផ្នែកផ្សេងទៀតនៃផ្នែក Fako ដូចជា Buea ហើយវាអាចគំរាមកំហែងដល់ការប្រកួតបាល់ទាត់ផងដែរ» ។

បន្ថែមពីនេះអសន្តិសុខគ្រាន់តែជាបញ្ហាមួយដែលប្រឈមមុខនឹងការប្រកួត ហើយអ្វីដែលជាការព្រួយបារម្ភដែរនោះគឺ ការរីករាលដាលនៃមេរោគបំលែងខ្លួនថ្មី omicronផងដែរ ។

គួរបញ្ជាក់ផងដែរថា កីឡដ្ឋាន Omnisport របស់ Limbe នឹងរៀបចំការប្រកួតពីពូល F ដែលរួមមាន ទុយនីស៊ី ម៉ាលី ម៉ូរីតានី និងហ្គាំប៊ី។ ការប្រកួតដំបូងរបស់ក្រុមនឹងធ្វើឡើងរវាងទុយនីស៊ី និងម៉ាលី នៅថ្ងៃទី ១២ ខែមករា។

រដ្ឋធានីក្នុងតំបន់ក្បែរនោះនៃតំបន់ Buea ដែលជាកន្លែងហ្វឹកហាត់របស់ក្រុមក្នុងពូល F មួយចំនួនត្រូវបានវាយប្រហារដោយការផ្ទុះពីរដងរួចមកហើយក្នុងខែវិច្ឆិកា រួមទាំងសាកលវិទ្យាល័យមួយដែលបានបណ្តាលឲ្យរងរបួសសិស្ស ១១ នាក់។

ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរបានរក្សាផែនការសន្តិសុខក្រោមការរុំព័ទ្ធ និងបានសន្យាថានឹងមិនមានការរំខានណាមួយដល់ការប្រកួតក្នុងពូល F ឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក