ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានរដ្ឋសភាផ្ញើរឱ្យឯកអគ្គរាជទូតកម្ពុជាផ្តោតសំខាន់លើការដោះស្រាយបញ្ហាជូនពលរដ្ឋខ្មែរ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានផ្ដាំផ្ញើឱ្យឯកអគ្គរាជទូតកម្ពុជាដែលត្រូវចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសត្រូវផ្តោតការយកចិត្តទុកដាក់ជួយសម្របសម្រួលនិងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋខ្មែរ។

នៅក្នុងជំនួបរវាងសម្ដេចពញាចក្រី ហេង សំរិន នឹងឯកអគ្គរាជទូតកម្ពុជាចំនួន ៣រូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតាំងឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសចំនួន៤ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ សម្តេចបានផ្ដាំដល់មន្ត្រីរបស់កម្ពុជាគ្រប់រូប ត្រូវជួយសម្របសម្រួលដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋខ្មែរ។

សម្តេចពញាចក្រី បានបញ្ជាក់បន្ថែមថាការបំពេញការងាររបស់មន្ត្រីទូតខ្មែរនៅតាមបណ្តាប្រទេសដែលខ្លួនបានទទួលភារកិច្ចនោះត្រូវធ្វើការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ហើយស្វែងយល់ឱ្យបានច្បាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសិស្ស និស្សិត និងពលករខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ធ្វើយ៉ាងណាលើកកម្ពស់សុខុមាលភាព និងការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរ និងត្រូវរក្សាការពារតម្កល់ប្រយោជន៍ជាតិជាធំ។

សម្តេចក៏បានលើកទឹកចិត្តដល់ឯកអគ្គរាជទូតទំាងអស់ឱ្យបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃបណ្តាប្រទេសដទៃទៀតប្រចាំប្រទេសដែលខ្លួនបានធ្វើជាតំណាង ឱ្យបានល្អដើម្បីកៀរគរប្រយោជន៍នានាជូនប្រទេសជាតិទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបានកាន់តែច្រើនជាដើម។

សម្តេច ហេង សំរិន បានលើកឡើងថា៖ «ក្នុងនាមជាឯកអគ្គរាជទូត ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសបានស្គាល់កម្ពុជា ឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយមានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក»។

សូមបញ្ជាក់ថា ឯកអគ្គរាជទូតដែលចូលជួបប្រធានរដ្ឋសភានាព្រឹកថ្ងៃនេះមានដូចជាលោក ទុយ រី ឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន លោក កែវ ឈា ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងលោក ផន ពៅ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋហ្វីលីពីន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក