ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងពាណិជ្ជកម្មណែនាំឱ្យស្វែងរកមធ្យោបាយដឹកទំនិញផ្សេងចៀសវាងការកកស្ទះនៅព្រំដែនវៀតណាម-ចិន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានសម្រេចរឹតបន្ដឹងព្រំដែនជាមួយប្រទេសវៀតណាមដែលធ្វើឱ្យមានការកកស្ទះទំនិញតាមព្រំដែនគោករវាងចិនវៀតណាមក្នុងខេត្តឡាងសាន់ (Lang Son) និងខេត្តគ័ងនីញ (Quang Ninh) របស់វៀតណាម។ ក្រសួងពាណិជ្ជកម្មកម្ពុជាសូមឱ្យក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញចេញចូលចិនកាត់វៀតណាមឱ្យស្វែងរកមធ្យោយបាយនិងវិធីផ្សេងដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗដែលបណ្ដាលមកពីការកកស្ទះនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានបង្ហាញថាបច្ចុប្បន្នបរិមាណទំនិញដែលអាចនាំចេញនៅតាមច្រកព្រំដែនសំខាន់ៗជាមួយប្រទេសចិនមានប្រមាណតែ ២៥ទៅ៣០% ប៉ុណ្ណោះ បើធៀបនឹងសកម្មភាពធម្មតានៃការនាំទំនិញចេញចូល ខណៈច្រកទ្វារព្រំដែនក្នុងខេត្ត ឡាងសាន់ (Lang Son) និងខេត្ត គ័ងនីញ (Quang Ninh) របស់វៀតណាម ដោយគិតត្រឹមថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១ មានរថយន្តប្រមាណជាង៦០០០គ្រឿង បានចតតម្រៀបគ្នារង់ចាំដឹកជញ្ជូនចូលទៅក្នុងប្រទេសចិន។ បន្ថែមលើនេះ ច្រកទ្វារព្រំដែនមួយចំនួនទៀតរវាងប្រទេសវៀតណាម និងចិនក៏នៅបន្តផ្អាកដំណើរការគយជាបណ្តោះអាសន្នដែរ។

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា៖ «ស្ថិតក្នុងបរិការណ៍នេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យបានជ្រាប និងពិនិត្យលទ្ធភាពរកមធ្យោបាយនិងវិធីនាំចេញផ្សេង ដើម្បីជៀសវាងហានិភ័យដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យបានជ្រាប និងពិនិត្យរកមធ្យោបាយនិងវិធីនាំចេញផ្សេងដើម្បីជៀសវាងហានិភ័យនិងបញ្ហានានាដែលបណ្ដាលមកពីការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន» ។

បើតាមក្រសួងពាណិជ្ជកម្ម ការរឹតបន្ដឹងការនាំចេញចូលទំនិញរបស់ចិននេះដោយសារប្រទេសចិនបានអនុវត្តវិធានការង្ការការរីករាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិនក្រោមគោលនយោបាយ «Zero Covid» ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយបញ្ជាក់ថាប្រទេសចិនបានក្លាយជាទីផ្សារធំបំផុតលំដាប់ទី២សម្រាប់អ្នកប្រើប្រាស់នៅលើពិភពលោក។ បន្ថែមលើនេះចិនក៏ជាប្រទេសពាណិជ្ជកម្មធំលំដាប់ទី១ លើពិភពលោកផងដែររីឯសមត្ថភាពនៃការចូលរួមអភិបាលកិច្ចសេដ្ឋកិច្ចនៅលើពិភពលោកក៏កំពុងតែពង្រឹងជាបន្តបន្ទាប់ដូចគ្នា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក