ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់បើករថយន្តសេរីទំនើបស្លាកលេខ «កម្ពុជា OUFIEYOU» បុករះ ហើយគំរាមប្រើប្រាស់ហិង្សា រួចបើករថយន្តចេញទៅយ៉ាងគឃ្លើន

ភ្នំពេញ៖ ស្នូរសំលេងលាន់លឺដូចផ្ទុះគ្រាប់បែកបានធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់បើករថយន្តសេរីទំនើបម៉ាក Lexus RX200T ស្លាកលេខ «កម្ពុជា OUFIEYOU» ក្នុងស្ថានភាពទំនងស្រវឹងបុករះរថយន្តកំពុងចតចោល ចំនួន២គ្រឿងរួចចុះមកក្នុងស្រែកឡូឡា ហើយគំរាមប្រើហិង្សាលើម្ចាស់រថយន្តរងគ្រោះ រួចបើកចេញពីកន្លែងកើតហេតុយ៉ាងគឃ្លើនដោយគ្មានដំណោះស្រាយអ្វីទាំងអស់។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ០០និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅមុខហាងស្រាក្រឡុកមួយកន្លែងស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នារីម្នាក់ដែលបានដឹងនៅក្នុងហេតុការណ៍នោះ បានអះអាងថា រថយន្តម៉ាក់ Prius ទាំងពីរគ្រឿងគឺបានឈប់ចតចោលប្រហែល ១០នាទីរួចមកហើយ រួចបានរថយន្ត Lexus RX200T ស្លាកលេខ «កម្ពុជា OUFIEYOU» មកបុកតាមក្រោយ។

ក្នុងវីដេអូដែលថតបានក្នុងពេលគ្រោះថ្នាក់កើតឡើងភ្លាមៗម្ចាស់រថយន្តដែលបង្កក្នុងហេតុការណ៍នេះ បានចុះសំដៅមករកម្ចាស់រថយន្តជាជនរងគ្រោះ បានស្រែកឡូឡាថា៖ «អ្ហែងបើកឡើងមកចតកន្លែងហ្នឹង! អ្ហែងបើកឡានមក ឡានអ្ហែងអត់ទាន់ឈប់កង់ទេ តែអ្ហែងបើកឡានចូលកន្លែងហ្នឹង។ អញប្រាប់អ្ហែងឱ្យច្បាស់ កុំភ្លើជាមួយអញ។ […] ឡានអញមានកាមេរ៉ាដែរតើ មិចមកឡេឡឺអញ្ចឺង? ភ្លឺៗ ឥឡូវអ្ហែងចង់មិចទៀត ចង់មិច! អញនិយាយតាមត្រង់ អ្ហែងឈប់កណ្ដាលផ្លូវឥឡូវអ្ហែងចង់មិចទៀត ឡានអញខូចប៉ុនហ្នឹងដែរហើយអ្ហែងចង់មិចទៀត ហែងចង់ឱ្យអញឆែកកាម៉េរ៉ាមិនមែន? ឥឡូវបើឆែកកាម៉េរ៉ាអ្ហែងចាំទៅខណ្ឌជាមួយអញក៏បានដែរ» ។

ម្ចាស់រថយន្តដែលជាជនរងគ្រោះលោក ហែម ដារ៉ាវុឍ្ឍ ជាតន្ត្រីករស្លូតត្រង់ម្នាក់ បានឱ្យដឹងថាមុនពេលកើតហេតុលោកបានចូលហាងមួយកន្លែងដើម្បីហូបអាហារ ស្រាប់តែប្រហែលម៉ោង០០និង២០នាទី រំលងអាធ្រាត មានរថយន្តសេរីទំនើប ម៉ាក Lexus RX200T ពាក់ស្លាកលេខ «កម្ពុជា OUFIEYOU» បានបើកមកបុករះលើរថយន្ត២គ្រឿងដែលចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យរងខូចខាតខ្ទេចរថយន្តចំនួន។ លោកបន្ថែមថាក្រោយបុករះរួច ម្ចាស់ឡានម៉ាក Lexus RX200T បានហៅគ្នីគ្នាជាង១០នាក់មានទាំងឡាន មានទាំងម៉ូតូក្នុងន័យគំរាមដល់ម្ចាស់ឡានរងគ្រោះ ថែមទាំងគំរាមប្រើប្រាស់ហិង្សាថែមទៀត។

លោកថា៖ «បុកហើយគាត់ចុះមកស្រែកឡូឡាម្នាក់ឯង ឡូឡាចង់រករឿងយើងរកវ៉ៃផងរកបាញ់ផង។ ខ្ញុំមានភស្ភុតាងនិងមានសាក្សីច្រើននៅកន្លែងកើតហេតុហ្នឹង។ រួចហើយគាត់ហៅគ្នាគាត់១ទៅ២ឡានឡានទៀតមានម៉ូតូមានអីខ្លះ គ្នាគាត់យប់មិញជិត ១០នាក់នោះ មកសង្រ្គប់សម្លុតយើងតែម្ដង។ ហើយយើងអត់ទាន់មាត់ម៉ាម៉ាត់អីផងហ្នឹង» ។

លោក ហែម ដារ៉ាវុឍ្ឍ ទាមទារដល់ម្ចាស់ឡានបង្កខាងលើចូលខ្លូនមកដោះស្រាយខណៈឡានរបស់ត្រូវខូចខាតទ្វារខាងក្រោយផ្នែកខាងស្ដាំទាំងស្រុងដែលត្រូវការផ្លាស់ប្ដូរថ្មី។

អធិការខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត បានប្រាប់ EAC News ថាលោកកំពុងស្រាវជ្រាវនិងចាត់ការរឿងនេះតាមនីតិវិធី។

EAC News នៅមិនទាន់អាចរកប្រភពពីម្ចាស់ឡានបង្កបាននៅឡើយទេ តែយើងនៅតែរង់ចាំការបកស្រាយមកកាន់ស្ថាប័នរបស់យើង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក