លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រធានាធិបតីម៉ាសេដ្វានខាងជើង ទទួលចាក់ និងចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ “ស៊ីណូហ្វាម”

ម៉ាសេដ្វានខាងជើង៖ ប្រធានាធិបតីម៉ាសេដ្វានខាងជើង(North Macedonia) លោក ស្តេវូ ផេនដារ៉ូវស្គី (Stevo Pendarovski) បានទទួលនូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) នៅមជ្ឈមណ្ឌលជាតិវ៉ាក់សាំងនៅទីក្រុង គូម៉ាណូវ៉ូ (Kumanovo) នៅថ្ងៃពុធ ទី ១៩ ខែឧសភា ឆ្នាំ ២០២១។


ក្រោយទទួលបានដូសទី១ នៃវ៉ាក់សាំងនេះ ប្រធានាធិបតីវ័យ ៥៨ឆ្នាំខាងលើ បានលើកឡើងថា វ៉ាក់សាំងជាវិធីតែមួយគត់ដែលមានសុវត្ថិភាព និងជាវិធីដែលមានប្រសិទ្ធិភាពបំផុតក្នុងការរួចផុតចេញពីវិបត្តិនៃការរាតត្បាតជាសកលនៃវីរុស Covid-19 ហើយលោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ម៉ាសេដ្វានខាងជើង គឺជាប្រទេសស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ដែលមានចំនួនប្រជាជនសរុបតែជាង ២លាននាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រទេសនេះក៏បានទទួលរងផលប៉ះពាល់ខ្លាំងក្លាដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩ ផងដែរ ពោលគឺមានអ្នកឆ្លងសរុបច្រើនជាង ១៥៤,០០០នាក់ និងអ្នកស្លាប់ជាង ៥,២០០នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក