ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការភ្នំពេញសម្រេចបើកការស៊ើបសួរលើមនុស្ស៩នាក់ពាក់ព័ន្ធនឹងការតវ៉ាមុខណាហ្គាវើល

ភ្នំពេញ៖​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើមនុស្ស៩នាក់ ដែលថាពាក់ព័ន្ធនឹងការញុះញង់បំផុសបំផុលក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើសកម្មភាពបង្កចលាចលដល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឱ្យមានអសន្ដិសុខដល់សង្គម។

មនុស្សទាំង៩នាក់នោះរួមមានស្រីចំនួន៧នាក់ដែលរួមមាន ឈឹម ស៊ីថរ, រី សុវណ្ណឌី, សុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត, ទូច សិរីមាស, ឈឹម សុខន និងបុរស២នាក់មានឈ្មោះ សុខ ណារិទ្ធ និង សុខ គង្គា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្ភុតាងរួចមក អំពើដែលបានប្រព្រឹត្តខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដោយផ្អែមតាមអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើរួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” តាមមាត្រា៤៩៤ និងមាត្រា» ។

រហូតមកដល់ថ្ងៃនេះឈានចូលដល់ថ្ងៃទី១៦ហើយដែលអតីតកម្មករក្រុមហ៊ុនណាហ្គាវើលបន្តធ្វើបាតុកម្មនៅសួនមុខណាហ្គាវើល ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងារទទួលពួកគេចូលធ្វើការវិញ និងសងសំណងសមស្របជូនពួកគេ។ ទោះជាយ៉ាងណាជម្លោះរវាងក្រុមហ៊ុននិងកម្មករនិយោជិតនេះទោះបីមានការសម្របសម្រួលពីរាជធានីភ្នំពេញ និងក្រសួងការងារយ៉ាងណាក្ដីក៏មិនទាន់អាចស្វែងរកដំណោះស្រាយបាននៅឡើយទេ។

ក្នុងសេចក្ដីបំភ្លឺកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីបានចាត់ទុកសកម្មភាពបន្តតវ៉ារបស់អតីតកម្មករទាំងនោះជាសកម្មភាពខុសច្បាប់មិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលមានវិធានការឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក