វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្ដេចតេជោ ប្រកាសខិតខំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញបន្ទាប់ពីផ្អាកអស់២ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាកម្ពុជានឹងខិតខំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញនៅឆ្នាំ២០២២នេះ បន្ទាប់ពីកម្ពុជាជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ និងការបើកប្រទេសឡើងវិញ ហើយបានបិទបញ្ចប់ព្រឹត្ដិការណ៍២០កុម្ភៈជាស្ថាពរ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ គឺជាការសាកល្បងថ្មីមួយទៀតនៃការបើកប្រទេសឡើងវិញ ខណៈក្រោយពីព្រឹត្តិការណ៍នេះគឺមិនមានការផ្ទុះឡើងវិញនៃការឆ្លងក្នុងសហគមន៍នោះទេ។ សម្ដេចបានសម្ដែងនូវមោនទភាពដែលកម្ពុជាបានព្យាយាមយកឈ្នះកូវីដ-១៩។

សម្ដេចតេជោថា៖ «សូមបងប្អូនប្រជាពលរដ្ឋបន្តរឿងនេះតទៅទៀតកុំឱ្យប្រទេសរបស់យើងបកទៅរកការបិទប្រទេសទៀត។ ខ្ញុំឃើញខ្ញុំសប្បាយចិត្តណាស់! ប្រជាពលរដ្ឋពីមុនៗមកឆ្លងឆ្នាំសកលអត់មានដែលរាំទេ តែឆ្នាំនេះគាត់ទៅជារាំទៅវិញ ដោយសារអី? ឆ្នាំទៅអត់បានរាំខានទាំងអារាំវង់ចូលឆ្នាំក៏មិនបានរាំ ឥឡូវចូលឆ្នាំខ្មែរក៏មិនបានរាំអីក៏មិនបានរាំងឥឡូវគាត់មានឱកាសរាំពេលចូលឆ្នាំសកលបណ្ដោយ។ […] ហើយអត់មានវិលត្រលប់ទៅក្រោយទេ សប្បាយនៅពេលចូលឆ្នាំខ្មែរសប្បាយទៀតឆ្នាំហ្នឹង។ ព្រោះខានសប្បាយ២ឆ្នាំហើយហ្នឹង។ ឆ្នាំ២០២០យើងមិនខានចូលឆ្នាំសុំលើកពេល ២០២១ Lockdown បណ្ដោយបិតខ្ទប់។ ឥឡូវ២០២២ខិតខំចូលឆ្នាំខ្មែរ» ។

សម្ដេចតេជោបានជំរុញពលរដ្ឋឱ្យបន្តអនុវត្តន៍វិធានការសុវត្ថិភាព ក៏ដូចជាវិធានការ៣កាពារ ៣កុំបន្តទៀត បូករួមជាមួយនឹងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមដើម្បីជំរុញភាពស៊ាំសង្គមដើម្បីបញ្ជៀសការបិទប្រទេសជាថ្មីទៀត។

អស់រយៈពេល២ឆ្នាំហើយដែលកម្ពុជាផ្អាកការប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារការរីករាលដាលនៃជំងឹកូវីដ-១៩ ទោះជាយ៉ាងណាការជោគជ័យនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងការបើកប្រទេសឡើងវិញបូករួមទាំងការបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈនៅចុងឆ្នាំ២០២១កន្លងទៅបានធ្វើឱ្យស្ថានភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជាចាប់ផ្ដើមងើបឡើងវិញ ពលរដ្ឋចាប់ផ្ដើមមានប្រាក់ចំណូលនិងអាចដើរកម្សាន្តដោយសេរី។

របាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងថាអំឡុងពេល៣ថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកល គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនសរុប ២ ០០២ ២៩៨នាក់បានចេញដើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក