ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការពារជាតិអាមេរិករកឃើញវិជ្ជមានកូវីដ-១៩

អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រកាសនៅថ្ងៃអាទិត្យ ទី២ ខែមករានេះថា លោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ស្របពេលដែលករណីឆ្លងមេរោគបំលែងថ្មីអូមីក្រុង កំពុងតែវាយលុកខ្លាំងនៅសហរដ្ឋអាមេរិក។

ប្រធានមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោគសញ្ញារបស់លោក Austin ពេលនេះគឺស្ថិតក្នុងកម្រិត "ស្រាល" ហើយគាត់នឹងដាក់ឱ្យនៅដាច់ពីគេនៅផ្ទះរយៈពេលប្រាំថ្ងៃ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Austin បាននិយាយថា គាត់បានធ្វើតេស្ត កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគាត់បញ្ចេញរោគសញ្ញាគួរឲ្យសង្ស័យអំឡុងពេលវិស្សមកាល។

គាត់បាននិយាយថាគាត់បានជួបប្រធានាធិបតី Joe Biden ចុងក្រោយនៅថ្ងៃអង្គារទី ២១ ខែធ្នូ ពោលគឺជាងមួយសប្តាហ៍មុនពេលគាត់ចាប់ផ្តើមមានរោគសញ្ញា។ លោក Austin បាននិយាយថា គាត់ត្រូវបានចាក់ថ្នាំបង្ការ ពេញលេញនិងដូសជំរុញរួចហើយ ទើបធ្វើឲ្យគាត់មិនមានអាការធ្ងន់ធ្ងរ។

លោក Austin បានបញ្ជាក់ថា៖ «វ៉ាក់សាំងបានធ្វើការ ហើយនេះសបញ្ជាក់ឲ្យឃើញថា វានៅតែជាតម្រូវការផ្នែកវេជ្ជសាស្រ្តដ៏សំខាន់ សម្រាប់កម្លាំងការងាររបស់យើង ហើយខ្ញុំបន្តលើកទឹកចិត្តអ្នករាល់គ្នា ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ» ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកនឹងព្យាយាមតាមដែលអាចធ្វើបានដើម្បីចូលរួមកិច្ចប្រជុំ និងការពិភាក្សាសំខាន់ៗតាមរយៈប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ផងដែរថា លោក Austin គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកចុងក្រោយបង្អស់ដែលបានឆ្លងជំងឺកូវីដ-១៩ ស្របពេលដែលមេរោគបំប្លែងថ្មីអូមីក្រុង កំពុងតែមានករណីឆ្លងកាន់តែកើនឡើង។ ថ្មីៗនេះសមាជិកសភាល្បីៗមួយចំនួនបានបង្ហើបថា ពួកគេបានធ្វើតេស្តវិជ្ជមានចំពោះមេរោគនេះផងដែរក្នុងនោះមានអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki ដែលបានឆ្លងក្នុងខែតុលា ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក