ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សាំងឡើងថ្លៃ១០០រៀលឡើងវិញចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃ ៤ ២០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៣ ៨០០រៀលសម្រាប់ប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ តម្លៃនេះមានការកើនឡើង ១០០រៀលបើធៀបនឹងតម្លៃចាស់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ធ្លាប់ប្រាប់ EAC News ថាថ្លៃប្រេងសាំងនៅកម្ពុជាឡើងចុះគឺអាស្រ័យទៅនឹងតម្លៃប្រេងអន្តរជាតិដែលភាគច្រើនគឺគិតតាមមធ្យមភាគថ្លៃនៅទីផ្សារប្រទេសសឹង្ហបុរី ដែលមានន័យថាប្រសិនជាទីផ្សារនៅប្រទេសសឹង្ហបុរីចាប់ផ្ដើមឡើងថ្លៃគឺតម្លៃសាំងនៅកម្ពុជានឹងឡើងតាមនោះដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក