ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុនសែន ព្រមានរដ្ឋបាលថ្នាក់ក្រោមជាតិ “មិនឲ្យបង្កើតរដ្ឋក្នុងរដ្ឋដាច់ខាត” ជាពិសេសលើការគ្រប់គ្រងហិរញ្ញវត្ថុ

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ង ច័ន្ទ ទី៣ ខែមករា ឆ្នាំ២០២២ នេះ បានព្រមានចំៗទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ឲ្យលុបចោលគម្រោងទាំងអស់ដែលមិនទាន់អនុវត្ត ដែលធ្វើជាមួយក្រុមហ៊ុន លី ឈួង។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង។ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាមានទម្រង់រដ្ឋបាល វិមជ្ឍការ និងវិសហមជ្ឍការ ប៉ុន្តែមិនឲ្យបង្កើតរដ្ឋក្នុងរដ្ឋជាដាច់ខាត ជាពិសេសលើការគ្រប់គ្រងហិរញ្ញវត្ថុ គឺមិនអនុញ្ញាតឲ្យខ្ចីឡើយ ក្រៅពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែមួយគត់តែមានសមត្ថកិច្ចក្នុងការខ្ចីថវិកាទាំងក្នុង ឬក្រៅស្រុក។

សម្តេចតេជោបានប្រកាសថា បើធ្វើជាមួយក្រុមហ៊ុន លី ឈួង ហើយត្រូវយកលុយបានពីចំណូលស្ថាប័នខ្លួនទៅទូទាត់រយៈពេល ២០ឆ្នាំ ហើយបើមិនបញ្ឈប់ជាបន្ទាន់ទេ ក្រុមហ៊ុននេះនឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅ។ សម្តេចតេជោ បានបញ្ជាឱ្យអភិបាលខេត្តគ្រប់គ្នា ដកគម្រោងទាំងអស់ដែលមិនទាន់បានអនុវត្ត ទោះបីជាចុះហត្ថលេខាជាមួយ ក្រុមហ៊ុន លី ឈួង ឬក្រុមហ៊ុនដទៃទៀតហើយក៏ដោយ ដោយត្រូវសំអាតបញ្ជីឱ្យរួចរាល់។

បន្ថែមពីនេះ សម្តេចថែមទាំងបាន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយ ក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ។

សម្តេចបានបន្តថា «រឿងនេះអាចទៅជាជំងឺមហារីក ដោយខាងក្រោមជំពាក់លុយគេ តម្រូវឱ្យខាងលើជាអ្នកចាយ ចេញលុយ។ អ្នកឯងទៅឃុបឃិតគ្នាអត់ទាំងដាក់ដេញថ្លៃផង ស៊ីសស៊ុសគ្នា នេះជាអំពើពុករលួយ ដែលខ្ញុំនិយាយដោយត្រង់ បើមិនសំអាតអាហ្នឹងគឺអត់បាន»។

បទបញ្ជានេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ពី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងបំណុលដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង តាមរយៈកិច្ចសន្យាសាងសង់មុន ទើបធ្វើការទូទាត់តាមក្រោយ ដោយមិនមានការឆ្លងកាត់ការដេញថ្លៃ។

គួរបញ្ជាក់ថា នៅក្នុងពិធីនេះសម្តេចតេជោ បានលើកឧទាហរណ៍ប្រទេសជិតខាងមានដូចជា ប្រទេសឡាវ និងប្រទេសវៀតណាម ដែលបានជួបបញ្ហាស្រដៀងគ្នានេះ ហើយបានក្លាយជាបន្ទុកបំណុលដោយសារតែការដែរថ្នាក់ខេត្តមានអំណាចច្រើនជ្រុល៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក