លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្តេចតេជោ ហ៊ុន សែន៖ ចូលឆ្នាំសកលនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការសាកល្បងមួយទៀតរបស់រដ្ឋាភិបាលលើការបើកប្រទេសឡើងវិញ

កោះកុង៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ថ្ងៃឈប់សំរាកអំឡុងចូលឆ្នាំសកល ឆ្នាំ២០២២ នេះបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការសាកល្បងរបស់រដ្ឋាភិបាលលើបើកប្រទេសឡើងវិញ ។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ។ សម្តេចបានបន្តថា “បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំសកល ឆ្នាំ២០២២នេះ ដោយរាប់ទាំងថ្ងៃសោរ៍ និងអាទិត្យមានប្រជាពលរដ្ឋបានធ្វើដំណើរកំសាន្តទៅតាមបណ្តាខេត្តនានា ដែលនេះជាការសាកល្បងដ៏សំខាន់មួយទាក់ទងទៅនឹងករណីឆ្លងកូវីដ-១៩។

សម្តេចក៏បានគូសបញ្ជាក់ថា រយៈកាលចុងក្រោយនេះករណីឆ្លងនៅក្នុងសហគមន៍មានការថយចុះគួរឲ្យកត់សម្គាល់ស្របពេលដែលការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋបានឈានដល់ការចាក់ដូសទី៣ផងដែរ ។

ជាមួយគ្នានេះផងដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល៣ថ្ងៃ នៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២ ០០២ ២៩៨នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៨៦៩នាក់។

គួររំលឹកផងដែរថា កាលពីពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១ កន្លងទៅនេះរដ្ឋាភិបាលយកការធ្វើដំណើរកម្សាន្តរបស់មហាជនទូទាំងប្រទេសអំឡុងពេលឈប់សម្រាកជាការសាកល្បងលើកទី១ ដើម្បីបើកប្រទេសឲ្យបានលឿននិងស្តារសកម្មភាពសង្គមសេដ្ឋកិច្ចទាំងមូលឡើងវិញ។ បន្ទាប់មក សម្តេចតេជោ បានប្រកាស បើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។

ចុងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ២០២១” សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងគ្រាន់តែប្រកាសបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតែជាកិច្ចការត្រូវអនុវត្តបន្តទៀត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក