វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រុងញ៉ូវយកត្រៀមរៀបចំព្រឹត្តិការណ៍កីឡាមួយ ដោយអនុញ្ញាតឱ្យមនុស្សជាង ៣ម៉ឺននាក់ចូលរួម

សហរដ្ឋអាមេរិក៖ អភិបាលក្រុង New York លោក Andrew Cuomo បានអះអាងថា ក្រុងញ៉ូវយកនឹងរៀបចំនូវព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងទីក្រុង New York លើកទី ៥០ ដែលនឹងអនុញ្ញាតឱ្យមានមនុស្សជាង ៣៣,០០០នាក់ចូលរួមនាខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ បន្ទាប់ពីបានលុបចោលកម្មវិធីនេះកាលពីឆ្នាំ ២០២០ ដោយសារវិបត្តិកូវីដ-១៩។

លោក Cuomo បាននិយាយថា៖ “ការសម្រេចលុបចោលព្រឹត្តិការណ៍នេះកាលពីឆ្នាំ ២០២០ គឺជារឿងត្រឹមត្រូវបំផុត ហើយយើងមានសេចក្តីរំភើបបំផុត និងបានត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍អ្នកចូលរួមរត់គ្រប់គ្នាមកកាន់ទីក្រុងដ៏ស្រស់ស្អាតរបស់យើង”។


ចំងាយផ្លូវ ៤២,២គីឡូម៉ែត្រ ដែលជាធម្មតាត្រូវបានប្រើប្រាស់ជាទីលានផ្តាច់ព្រ័ត្រការរត់ប្រណាំង Marathon World Major ជារៀងរាល់ឆ្នាំ អាចនិយាយបានថាជាទីតាំងដ៏មានប្រជាប្រិយបំផុតក្នុងចំណោមអ្នករត់ស្ម័គ្រចិត្ត និងអាជីពជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ ខណៈលើកចុងក្រោយក្នុងឆ្នាំ ២០១៩ មានអ្នករត់ដល់ទីព្រ័ត្រដោយជោគជ័យក្នុងកំនត់ត្រា ៥៣,៦២៧នាក់។

ទោះជាយ៉ាងណាក្តី អ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនេះបានតម្រូវឱ្យអ្នកចូលរួមរត់ទាំងអស់ត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ឬបានចាក់វ៉ាក់សាំងរួចរាល់ និងចូលរួមអនុវត្តវិធានសុវត្ថិភាពក្នុងការចូលរួមការរត់នេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក