ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ បញ្ជាក្រសួងសុខាភិបាលចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋជាង៧ម៉ឺននាក់ដែលគ្រូពេទ្យបដិសេធកាលពីកន្លងមក

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន ឱ្យពិនិត្យឡើងវិញពីលទ្ធភាពចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៧ម៉ឺននាក់ដែលត្រូវបានក្រុមគ្រូពេទ្យបដិសេធកាលពីកន្លងមកដោយសារបញ្ហាសុខភាព។

ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសម្ដេចមានការសប្បាយចិត្តដែលបានឃើញពលរដ្ឋចូលរួមប្រារព្ធបុណ្យឆ្លងឆ្នាំសកលដោយរីករាយ ហើយស្ថានភាពនៃជំងឺកូវីដ-១៩ មិនមានការផ្ទុះឡើងក្នុងសហគមន៍នោះទេ។ ទោះជាយ៉ាងណាសម្ដេច ជំរុញដល់ពលរដ្ឋបន្តរក្សានូវវិធានការសុវត្ថិភាព និងចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងសុខាភិបាលពិនិត្យចាក់វ៉ាក់សាំងឡើងវិញដល់ពលរដ្ឋជាង ៧ម៉ឺននាក់ដែលត្រូវបានគ្រូពេទ្យបដិសេធមិនចាក់វ៉ាក់សាំងឱ្យកាលពីកន្លងទៅផងដែរ។

សម្ដេចមានប្រសាសន៍ថា៖ «កាលពីមុននៅក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឱ្យចាក់ហ្មងអ្នកណាក៏ចាក់មិនបានអ្នកណាក៏ចាក់មិនបានគ្រូពេទ្យមិនឱ្យចាក់។ ស្រាប់តែមានអីបើកឱ្យចាក់ទាំងអស់ហើយមានទៅកើតអីមួយផង! ឥឡូវសូមពិនិត្យឡើងវិញជាង ៧ម៉ឺននាក់គាត់ទៅក៏ប៉ុន្ដែគ្រូពេទ្យយើងបែរជាមិនឱ្យគាត់ចាក់សូមពិនិត្យឡើងវិញ។ […] ជំងឺខ្លះអាចចាក់បាន គេហាមថាមិនឱ្យចាក់ តែលើមនុស្សកើតហឺត តែគាត់កើតតែពីតូច គេហាមតែពេលកើតហឺត គេមិនឱ្យចាក់ តែហឺតខ្លះកើតតែពីតូច ដល់ឥឡូវគាត់អាយុ ៤០ប្លាយហើយនៅមិនឱ្យចាក់ ដោយថាមានប្រវត្តិកើតហឺត។ ទេគេហាមតែថាមិនឱ្យចាក់ពេលដែលកំពុងកើតហឺតបានគេមិនឱ្យចាក់»។

យោងតាមរយបាយការណ៍ចាក់វ៉ាក់សាំងទូទាំងប្រទេសរហូតមកដល់ពេលនេះមានពលរដ្ឋស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបានជាង ១៤លាន៣សែននាក់ ក្នុងនោះអ្នកដែលពេទ្យទទួលចាក់ជូនមានចំនួនជាង១៤លាន ២សែននាក់ ខណៈអ្នកដែលមិនត្រូវបានពេទ្យអនុញ្ញាតចាក់ជូនមានជាង៧ម៉ឺន ៣ពាន់នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក