ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរដ្ឋទូតកូរ៉េ បញ្ជាក់ថាគម្រោងសាងសង់ស្ពានទៅស្វាយជ្រុំត្រូវបានបញ្ជូនទៅរាជរដ្ឋាភិបាលកម្ពុជាសម្រេចហើយ

កោះកុង៖ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជាលោក Park Heung-Kyeong បានឱ្យដឹងថា គម្រោងសាង់សងស្ពានមិត្តភាពកម្ពុជាកូរ៉េកាត់ទន្លេមេគង្គភ្នំពេញទៅស្វាយជ្រុំ ត្រូវបានក្រុមបច្ចេកទេសកូរ៉េបានសិក្សារួច ហើយបានបញ្ជូនឯកសារទៅរាជរដ្ឋាភិបាលកម្ពុជារង់ចាំតែជ្រើសរើសទីតាំងដើម្បីសាងសង់ជាចុងក្រោយប៉ុណ្ណោះ។

ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ លោក Park Heung-Kyeong បានថ្លែងដោយសង្ឃឹមថាស្ពានថ្មីដែលភ្ជាប់ពីភ្នំពេញទៅស្វាយជ្រុំដែលជាសំណើរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដែលចង់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ កាត់ទន្លេមេគង្គទៅតំបន់នេះនឹងចេញរូបរាងនាពេលខាងមុខបន្ទាប់ពីក្រុមបច្ចេកទេសកូរ៉េបានសិក្សានិងបញ្ជូនឯកសារទៅរាជរដ្ឋាភិបាលកម្ពុជារួច។

លោកថ្លែងថា៖ «ស្ពាននេះមិនត្រឹមតែបម្រើដល់ការធ្វើចរាចរណ៍ជាង១០០ឆ្នាំប៉ុណ្ណោះទេ តែវាក៏អាចនឹងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេសប្រសិនជាស្ពានមិត្តភាពកម្ពុជាត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះប្រជាជនកូរ៉េនឹងប្ដេជ្ញាមកទស្សនាកម្ពុជាម្ដងទៀតដើម្បីអាចទស្សនាស្ពានដែលសាងសង់រួចរាល់ជាក់ជាពុំខាន។ ក្នុងន័យនេះស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍រាជធានីភ្នំពេញនិងមានមុខងារជាក់ស្ដែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញហើយថែមទាំងជានិមិត្តរូបនៃការបន្តនិងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកូរ៉េនិងប្រជាជនកម្ពុជាផងដែរ» ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះការសម្រេចចុងក្រោយនេះ និងសង្ឃឹមស្ពាននេះនឹងចេញរូបរាងឆាប់ៗ។

សម្ដេចតេជោមានប្រសាសន៍ថា៖ «សូមអបអរសាទរទាំងអស់គ្នាដែលយើងនឹងបានស្ពានហ្នឹង! យើងនឹងមានស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយដែលតភ្ជាប់រវាងភ្នំពេញជាមួយនឹងស្វាយជ្រុំ។ ការដែលអគ្គរដ្ឋទូតគាត់ហ៊ាននិយាយបែបនេះគឺយើងសង្ឃឹមថាអាចធ្វើបានជាមួយនឹងស្ពានហើយពេលនោះវារុញឱ្យមានការរីកចំរើននៅខាងម្ដុំខាងល្វាឯម នៅត្រើយម្ខាងថែមទៀតដែលបានក្លាយជាទីក្រុងរណបនាពេលខាងមុខតែម្ដង»។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សាធារណរដ្ឋកូរ៉េក្នុងការស្នើថវិកាប្រមាណពី ៤០ ទៅ៥០លានដុល្លារអាមេរិកពីឥណទានរបស់កូរ៉េសម្រាប់កម្ពុជាពីឆ្នាំ២០១៩-២០២៣ ដើម្បីសាងសង់ស្ពានភ្ជាប់បីជ្រោយចង្វារទៅស្វាយជ្រុំដើម្បីសម្រួលដល់ចរាចរក៏ដូចជាជំរុញនូវសេដ្ឋកិច្ចផងដែរ។ បើតាមគម្រោងដែលសម្ដេចលើកឡើងកាលពីពេលនេះស្ពានតែភ្ជាប់នេះមានតម្លៃប្រមាណពី៤០ ទៅ៥០លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក