ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្សាររដ្ឋ និងផ្សារមិនរៀបរយនឹងត្រូវបានបើកឱ្យដំណើរការសម្រាប់ទំនិញចាំបាច់ហូបចុករាល់ថ្ងៃនៅពេលខាងមុខ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឱ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ បើមានក៏មានតួចតិចបំផុតដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់។ នេះជាការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងកាលរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
នៅថ្ងៃទី២១ ខែឧសភាខាងមុននេះបើមិនមានការកែប្រែ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកកិច្ចប្រជុំដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរនូវផ្សាររដ្ឋ និង ផ្សារមិនរៀបរយមួយចំនួន ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឱ្យមានការគោរពតាមវិធានសុខាភិបាល។

លោក កើត ឆែ បានឱ្យដឹងទៀតថាសម្រាប់ កន្លងមកដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន៖ តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង, តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និង តំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច ។

អភិបាលរងរាជធានី លោក កើត ឆែ ថាសម្រាប់វិធានការនេះបានជួយឱ្យការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ដែលធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរាជធានី ភ្នំពេញ បានថយចុះជាបន្តបន្ទាប់ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក