ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អរគុណស.ស.យ.ក ចំពោះសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រធានសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី និងប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាលោកស្រី យឹម ឆៃលីន ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌នៅកម្ពុជា។ 

លោកស្រីឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងពេលដែលតំណាងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជានាំយកអំណាយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩មួយចំនួនជូនលោកស្រី ម៉ែន សំអន សម្រាប់ជួយដល់សកម្មភាពមនុស្សធម៌ផ្សេងៗនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។ 

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងអំណរគុណដល់តំណាង ក៏ដូចជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី ដែលបានបង្កើតសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាឡើង ជួយដល់ការងាររបស់សុខាភិបាល ដើម្បីជួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ 

សម្ភារៈដែលយកទៅប្រគល់ជូនលោកស្រីឧបនាយករដ្ឋមន្ត្រីនាថ្ងៃនេះរួមមាន អង្ករ ១តោន មី១០០កេស ស្បែកជើងសុវត្ថិភាព ២០០គូ ម៉ាស់ ៨កេស និងថ្នាំប៉ារ៉ាសេតាមុល ៤កេស ថ្នាំ Bromhexine ៥០ប្រអប់ និង ថ្នាំ Cetrizine ៥០ប្រអប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក