អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

អ្នកនាំពាក្យបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកច្នៃក្បែរទូតខ្មែរនៅមីយ៉ាន់ម៉ាមិនប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានប្រាប់EAC News ថាកាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីបំផ្ទុះគ្រាប់បែកច្នៃដែលគ្រាន់តែធ្វើឱ្យឮសំឡេងពីរគ្រាប់ដែលមានចំងាយជាង១០០ម៉ែត្រពីស្ថានទូតខ្មែរនៅទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។ លោកថាបច្ចុប្បន្នអាជ្ញាធរមីយ៉ាន់ម៉ាកំពុងរឹតបន្ដឹងសន្ដិសុខនៅតំបន់នោះ និងជុំវិញស្ថានទូតខ្មែរផងដែរ។

ករណីបំផ្ទុះគ្រាប់បែកច្នៃនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនគម្រោងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អុងឡាំង។

លោក កុយ គួង បញ្ជាក់ថា គម្រោងទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ារហូតមកដល់ពេលនេះគឺនៅដដែលមិនមានអ្វីប្រែប្រួលនោះទេ។

លោកថា៖ «ជាការពិតអ្វីដែលជាបារម្ភគឺប្រទេសម្ចាស់ផ្ទះនោះទេដែលត្រូវបារម្ភ ធ្វើយ៉ាងមិចឱ្យសុវត្ថិភាពដល់ភ្ញៀវ។ ហើយចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោរហូតមកដល់ពេលនេះអត់មានអ្វីប្រែប្រួលនោះទេ» ។

តាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ខាងមុខ ដោយថាដើម្បីជួយស្វែងរកដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ា នាំប្រទេសជាសមាជិកអាស៊ាននេះចូលក្នុងអាស៊ានវិញ។

ការធ្វើទស្សនកិច្ច និងបំណងរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដល់មីយ៉ាន់ម៉ានេះ ត្រូវបានប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer គាំទ្រនិងបង្ហាញពីបំណងសហការជាមួយកម្ពុជាដើម្បីស្វែងរកដំណោះស្រាយតាមសន្ដិវិធីចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក