ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាដល់សមត្ថកិច្ចខេត្តពេលចាប់បានករណីពលករឆ្លងដែនខុសច្បាប់ត្រូវតាមរកមេខ្យល់ឱ្យឃើញ

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត លោក អ៊ុំ រាត្រី ជម្រុញដល់កម្លាំងសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែនរួមគ្នាទប់ស្កាត់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ លោកបានបញ្ជាផងដែរថានៅពេលរកឃើញករណីឆ្លងដែនខុសច្បាប់ត្រូវស្វែងរកឃាត់ខ្លួនមេខ្យល់ឱ្យបានដើម្បីបញ្ជូនទៅតុលាការ។

លោក អ៊ុំ រាត្រី បានជម្រុញបែបនេះនៅឱកាសដែលលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាពគណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «បច្ចុប្បន្នមានបងប្អូនពលរដ្ឋពីគ្រប់បណ្តាខេត្តក៏ដូចជាក្នុងខេត្ត បានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទសថៃ តែត្រូវសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន និងធ្វើអប់រំណែនាំបន្តបន្ទាប់ដោយឡែកមេខ្យល់ដែលបានអូសទាញពលរដ្ឋលួចឆ្លងដែនក៏ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ជាបន្តបន្ទាប់ផងដែរ។ ដោយឡែកក្រោយពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ទូទាំងពិភពលោក ប្រទេសថៃបានបញ្ជូនបងប្អូនពលករកម្ពុជាមកប្រទេសកម្ពុជារាប់ម៉ឺននាក់មកកម្ពុជាវិញផងដែរ»។

ជាមួយគ្នានោះលោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការជួយសម្រួល ដឹកជញ្ជូនបងប្អូនពលករកម្ពុជាដែលថៃបញ្ជូនមកវិញ។

របាយការណ៍ចុងឆ្នាំ២០២១ សម្រាប់ខេត្តបន្ទាយមានជ័យ មានពលករកម្ពុជាត្រូវចាប់បញ្ជូនមកពីប្រទេសថៃវិញមានចំនួន ៨០ ៦៩២នាក់ ក្នុងនោះមានស្រី ៣១ ៩៤៧នាក់ និងកុមារ ៨ ៧៨៨នាក់។ ក្នុងនោះមណ្ឌលសំចតប៉ោយប៉ែតទទួលបានពលករចំនួនជាង ៥ម៉ឺន៧ពាន់នាក់ ច្រកអូរបីជាន់ទទួលពលករបានជាង៦ម៉ឺន២ពាន់នាក់ ច្រកម៉ាឡៃទទួលបានជាង៧ពាន់៥រយនាក់ ច្រកបឹងត្រកួននិងអូរស្មាច់ទទួលបានពលករបានជាង៤ពាន់៦រយនាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក