ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទាហានថៃបញ្ជូនពលករខ្មែរជាង ២០០នាក់ត្រឡប់មកកម្ពុជាវិញ

បាត់ដំបង៖ ពលករខ្មែរជាង ២០០នាក់ត្រូវបានទាហានថៃបញ្ជូនត្រឡប់មកស្រុកកំណើតវិញក្រោយពិនិត្យឃើញថាបានលួចឆ្លងដែនដោយខុសច្បាប់។

សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ថាកម្លាំងប្រចាំការគោលដៅតំបន់ព្រំដែនបានទទួលពលករខ្មែរចំនួន ២០៣នាក់ ពីទាហានថៃនៅត្រង់ចំណុចច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ពលករដែលធ្វើចំណាកស្រុកខុសច្បាប់ទាំង ២០៣នាក់ រួមមានបុរសចំនួន ៨១នាក់ ស្ត្រីចំនួន ៧៤នាក់ ក្នុងនោះម្នាក់ផ្ទុកជំងឺកូវីដ-១៩ រួមទាំងក្មេងចំនួន ៤៨នាក់ផងដែរ។

បន្ទាប់ពីទទួលពលករខ្មែរខាងលើក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើតេស្តរហ័សជាលទ្ធផលវិជ្ជមានកូវីដ-១៩ ម្នាក់បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលត្រាវជូរ ចំណែកពលករចំនួន ១២៤នាក់ដែលទទួលវ៉ាក់សាំងរួច អនុវត្តវិធានការអប់រំណែនាំហើយឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ក្រៅពីនេះបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក