ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងពន្យាពេលដំណើរការកាមេរ៉ាចាប់ល្បឿនពីចោមចៅដល់ទីរួមខេត្តកំពត

ភ្នំពេញ៖ ក្រសួងសាធារណការសម្រេចពន្យាពេលដំណើរការសាកល្បងនូវកាមេរ៉ាចាប់ល្បឿនពីកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី (ចោមចៅ) ដល់ទីរួមខេត្តកំពតទៅពេលក្រោយ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការបញ្ជាក់ថាការពន្យាពេលនេះដោយសារការតភ្ជាប់ទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិនៅមិនទាន់ចប់សព្វគ្រប់។

កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងដែលដាក់នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ត្រូវបានក្រសួងសាធារណរៀបចំដំឡើងចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមាន៤ទីតាំងចាប់ពីចោមចៅដល់បែកគូស និង៦ទីតាំងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត។ តាមគម្រោងពីមុនការដំណើរការកាមេរ៉ាចាប់លឿននេះគ្រោងធ្វើនៅដើមខែមករា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក