ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងរៀបចំដែនដី តម្រូវឱ្យសំណង់ទាំងអស់ត្រូវមានការត្រួតពិនិត្យបញ្ជាក់សំណង់ពីអ្នកវិជ្ជាជីវៈ

ភ្នំពេញ៖​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្រូវឱ្យម្ចាស់សំណង់ទាំងអស់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មុននឹងបើកការសាងសង់ត្រូវមានការពិនិត្យនិងបញ្ជាក់សំណង់ដោយអ្នកជំនាញវិជ្ជាជីវៈដែលទទួលបានការអនុញ្ញាតពីក្រសួង។

ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ មុននឹងផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ក្រសួងចាំបាច់ត្រូវពិនិត្យរកលិខិតបញ្ជាក់ពីក្រុមការងារបញ្ជាក់សំណង់របស់ក្រសួងរៀបចំដែនដី ឬក្រុមហ៊ុនឯកជន និងអ្នកវិជ្ជាជីវៈដែលទទួលបានអាជ្ញាបណ្ណពីក្រសួង។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ចំពោះសំណង់រដ្ឋត្រូវមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ដោយក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់របស់ក្រសួង និងចំពោះសំណង់ឯកជនត្រូវមានការត្រួវពិនិត្យនិងបញ្ជាក់សំណង់ដោយក្រុមហ៊ុនឯកជននិងអ្នកវិជ្ជាជីវៈដែលទទួលបានអាជ្ញាបណ្ណពីក្រសួងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក