ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់បាតុករបញ្ឈប់ការតវ៉ានៅមុខណាហ្គាវើល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចាត់ទុកការបន្តតវ៉ារបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេសពុំបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអំពាវនាវដល់អ្នកតវ៉ាទាំងនោះបញ្ឈប់ការតវ៉ាចាប់ពីពេលនេះតទៅ។

ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា៖ «ដើម្បីសម្រួលដល់ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល២០២២ ដែលនឹងចូលមកដល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ក៏ដូចជាដើម្បីបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តដោយភាពសប្បាយរីករាយ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ ត្រូវបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ចាប់ពីពេលនេះតទៅសំដៅធ្វើយ៉ាងណារក្សានូវសន្ដិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ»។

ការប្រមូលផ្ដុំគ្នាតវ៉ារបស់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ រហូតមកដល់ថ្ងៃនេះមានរយៈពេល១៣ថ្ងៃហើយ។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថាបានបញ្ឈប់បុគ្គលិកក្នុងឆ្នាំនេះជាង ១៣០០នាក់ ដោយរំលោភសិទ្ធិការងារ ហើយកម្មករជាង៣០០នាក់បដិសេធលើការបញ្ឈប់នេះបាននាំគ្នាតវ៉ាជំទាស់នឹងការសម្រេចនេះ ខណៈក្រុមហ៊ុនបានចោទប្រកាន់លើកម្មករវិញថាក្រុមកម្មករទាំងនោះកំពុងធ្វើបាតុកម្មដោយខុសច្បាប់។

បើទោះបីមានការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារយ៉ាងណាក្ដីក៏រហូតមកដល់ពេលនេះនៅមិនទាន់អាចរកដំណោះស្រាយបាននៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក