ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានអាកាសមហាវិថីចោមចៅភ្ជាប់ទៅផ្លូវជាតិលេខ៣ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកចរាចរស្ពានអាកាសចោមចៅមួយខ្សែដែលភ្ជាប់ពីមហាវិថីចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ នៅម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើចរាចរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានកំណោងថ្មីនេះមានប្រវែង២០០ម៉ែត្រ ទទឹង៥,២៥ម៉ែត្រ ជាស្ពានឯកទិសធ្វើចរាចរពីមហាវិថីចោមចៅឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាសចោមចៅបានសម្រេចលទ្ធផល៩២% ដែលគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ខាងមុខ ហើយមកដល់ពេលនេះបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន៥ខ្សែក្នុងចំណោម៨ខ្សែនៃគម្រោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក