ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តបាត់ដំបងចុះរៀបចំរបៀបរៀបរយនៅជុំវិញបរិវេណផ្សារបឹងឈូក

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅផ្សារបឹងឈូក និងតំបន់ផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ការចុះរៀបចំនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងចេញសេចក្តីជូនដំណឹងឱ្យម្ចាស់ផ្សារ និងក្រុមអាជីវករឈប់លក់ដូរឬអាស្រ័យផលនៅលើផ្លូវជុំវិញផ្សារ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុង បានបញ្ជាឱ្យរុះរើចេញវិញសំណង់ថ្មីៗទើបសាងសង់រួចរួមមាន សំយាបផ្សារនៅផ្នែកខាងមុខផ្សារ និងរោងចំណតសង់នៅលើទ្រូងផ្លូវត្រង់ចំណុចចេញចូលផ្សារឆៀងខាងត្បូងខាងកើត(ក្បែរអតីតសាលាពេទ្យ) ហាមសាងសង់សំណង់ការបិទបាំង និងការហ៊ុព័ទ្ធគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ(ខឿនមុខផ្ទះ)ជុំវិញផ្សារនិងក្នុងតំបន់ផ្សារបឹងឈូកទាំងអស់ ដែលមិនស្ថិតនៅក្នុងដីកម្មសិទ្ធិឯកជនរបស់ខ្លួន ដូចជារោងដែក ឃ្លុបដែក ហាងកាហ្វេ។ល។

អាជ្ញាធរបញ្ជាក់ថា គោលបំណងនៃការរៀបចំនេះគឺដើម្បីរក្សាសោភ័ណភាព អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសាធារណៈដែលរថយន្តពន្លត់អគ្គីភ័យអាចចេញចូលបាន ព្រមទាំងដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

គួររំលឹកផងដែរថា អស់រយៈពេលជាច្រើនខែមកហើយដែលមានការតវ៉ាពីសំណាក់អាជីវករលក់ដូរនៅជុំវិញផ្សារបឹងឈូកនេះដើម្បីស្នើសុំបានលក់នៅកន្លែងដដែល ខណៈអាជ្ញាធរខេត្តថាមិនអាចអនុញ្ញាតឱ្យបន្តលក់នោះទេដោយសារប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សាធារណៈជាពិសេសគឺការប្រើប្រាស់ផ្លូវជុំវិញផ្សារ។

អាជ្ញាធរក៏បានរៀបចំទីតាំងថ្មីដល់អាជីវករឱ្យទៅលក់ផងដែរ តែក្រុមអាជីវករទាំងនោះបដិសេធមិនព្រមទៅដោយថាការឱ្យទៅលក់ដូរកន្លែងផ្សេងនឹងធ្វើឱ្យពួកគាត់ខាតបង់នូវចំណូលដែលធ្លាប់លក់បាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក