ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចពិជ័យសេនា៖ ឧបសគ្គកាន់តែខ្លាំងនឹងធ្វើឱ្យភាពអង់អាចរបស់កម្ពុជាកាន់តែមុះមុត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងថាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយបានធ្វើឱ្យកម្លាំងអមិត្តរៀបចំផែនការជាបន្តបន្ទាប់ដើម្បីបង្អាក់ការរីកលូតលាស់របស់កម្ពុជា តែថាឧបសគ្គដែលពួកគេបង្កើតបានធ្វើកម្ពុជាកាន់តែមុះមុត និងរួមគ្នាកាន់តែខ្លាំង។

ថ្លែងក្នុងពិធីអបអរខួប២៣ឆ្នាំនៃទិវានយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះ-ឈ្នះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា កន្លងមកសត្រូវបានធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីជ្រែតជ្រែកកិច្ចការផ្ទៃក្នុងដែលមានដូចជាការលើកពីបញ្ហាសិទ្ធិមនុស្ស ការដាក់ទណ្ឌកម្មយោធា និងអាវុធជាដើម។ សម្ដេចបន្ថែមថាទៅមុខទៅនឹងមានសាច់រឿងជាច្រើនទៀតដែលកម្ពុជាត្រូវប្រឈម។

សម្ដេចថ្លែងថា៖ «បន្តលើកពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យរហូតដាក់ទណ្ឌកម្មយោធា ទណ្ឌកម្មអាវុធក៏ដូចជាបញ្ហាផ្សេងៗដែលកើតមានឡើងជាបន្តបន្ទាប់ដែលមានការរៀបចំជាហូរហែរសម្រាប់ជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ជាមួយគ្នានេះយើងកាន់តែឃើញច្បាស់ថាយើងកាន់តែមានការប្រឈមជាមួយនឹងឧបសគ្គខ្លាំង ភាពអង់អាចរបស់យើងកាន់តែមុះមុតឡើងហើយគ្មានកម្លាំងធ្វើអ្វីមកបំបែកបំបាក់ទប់ស្កាត់ដំណើរការវិវត្តន៍នឹងរីកចំរើនរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងការចូលរួមដោយស្មោះស្ម័គ្រនិងគាំទ្រពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ» ។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៅពេលនេះគឺតែមួយថ្ងៃប៉ុណ្ណោះពីការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រកាសពង្រឹងនូវការការក្ដាប់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលដើម្បីទប់ស្កាត់បដិវត្ដន៍ព័ណ៌ ដែលសម្ដេចថានៅមិនទាន់ទៅណានោះទេ ដោយប្រកាសឱ្យកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិលទាំងអស់ត្រៀមស្ដាប់បញ្ជានាយករដ្ឋមន្ត្រីដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។

សម្ដេចថា៖ «បើគេដាច់ខាតផ្ដួលរំលំយើងៗដាច់ខាតត្រូវកម្ទេចគេចោលវិញ។ យើងអត់មានជម្រើសទេ» ។

អស់រយៈពេល២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវការឯកភាពជាតិ ឯករាជ្យ បញ្ចប់សង្គ្រាមទាំងស្រុង ជាប្រទេសកម្ពុជាដែលមានទឹកដីរួមតែមួយបន្ទាប់ពីបែកបាក់គ្នាអស់រយៈពេលជាង៥០០ឆ្នាំ។ ទោះជាយ៉ាងណាការឯកភាព និងឯករាជ្យរបស់កម្ពុជា នៅតែមានប្រទេសមួយចំនួនប៉ុនប៉ងទាញឱ្យចូលភូមិសាស្ត្រនយោបាយរបស់ខ្លួនតាមរយៈការចោទប្រកាន់ និងដាក់ទណ្ឌកម្មផ្សេងដែលមានកាលពីកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក