ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា៖ ការយកចិត្តទុកដាក់របស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបង្កើតភាពកក់ក្ដៅដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានថ្លែងថា សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ទុកជនមានពិការភាពក្នុងចំណោមប្រជាជនដែលត្រូវយកចិត្តទុកដាក់ខ្លាំង ដែលហេតុនេះហើយទើបធ្វើឱ្យវិស័យពិការភាពនៅកម្ពុជាមានការរីកចំរើន រួមទាំងផ្ដល់នូវភាពកក់ក្ដៅដល់ជនមានពិការភាពផងដែរ។

ថ្លែងតំណាងឱ្យរដ្ឋមន្ត្រីសង្គមកិច្ចលោក វង សូត ក្នុងពេលនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនជនមានពិការភាពនៃសមាគមតន្រ្តីសំនៀងជនពិការក្នុងឱកាសឆ្នាំថ្មី និងអបអរសាទរទិវាជនមានពិការភាពអន្តរជាតិ លោក ឯម ច័ន្ទមករា បានពាំនាំនូវការសួរសុខទុក្ខពីលោករដ្ឋមន្ត្រី វង សូត ក៏ដូចជាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ជនដែលមានពិការភាព ជាក់ស្ដែងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរដល់ការលំបាករបស់ជនមានពិការភាព និងជំរុញធ្វើយ៉ាងណាឱ្យជនមានពិការភាពអាចទទួលបាននូវសេវាសង្គម ឱកាសការងារ មុខរបរចិញ្ចឹមជីវិត ដូចពលរដ្ឋទូទៅ។

ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកន្លងមកនេះ បានធ្វើឱ្យវិស័យពិការភាពនៅកម្ពុជាកាន់តែមានការរីកចំរើន ការរើសអើងលើជនមានពិការភាពត្រូវបានលុបបំបាត់ ជាពិសេសគឺឱកាសការងារដែលជនមានពិការភាពទទួលបាន។

លោកថា៖ «ជាទូទៅកន្លងមកសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតតែងតែបានយកចិត្តទុកដាក់ចំពោះបងប្អូនដែលមានពិការភាពមិនថានៅទីក្រុងឬជនបទនោះទេ។ ជាមួយគ្នានោះក្រុមសមាគមតន្រ្តីសំនៀងជនពិការក៏ទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដូចជាការចូលរួមឧបត្ថមសាងសង់នូវអាគារដែលបងប្អូនជនមានពិការភាពកំពុងស្នាក់នៅនាពេលនេះ» ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជនពិការជនមានពិការភាពនៅកម្ពុជាមានចំនួនប្រមាណជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ។

គិតត្រឹមឆ្នាំ២០២០ ជនមានពិការភាពដែលបានធ្វើការក្នុងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួន ៨ ៧៦៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ២០៤នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត បានកំពុងដំណើរការអត្តសញ្ញាណពិការភាពនៅទូទាំងប្រទេសដើម្បីផលិតបណ្ណសំគាល់ពិការភាពជូនជនមានពិការភាពចំនួន ២១៥ ៣៥៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២៦ ៩៤៩នាក់ ជាសហគ្រិនដែលប្រកបមុខរបរផ្ទាល់ខ្លួន។ ក្នុងអំឡុងនៃមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ ជនមានពិការភាពចំនួន ៦១ ៤២៦នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទម្លាក់សាច់ប្រាក់ជួយដល់ពួកគេក្នុងការទប់ទល់និងវិបត្តិដែលកើតមានដោយសារការឆ្លងរាលដាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក