ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ប្រាប់ សម រង្ស៊ី ឱ្យសម្រាកពីនយោបាយ

ភ្នំពេញ៖ បន្ទាប់ពីហៅភ្នាល់គ្នាអស់រយៈពេល២ថ្ងៃហើយគ្មានការឆ្លើយតបពីលោក សម រង្ស៊ី បេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកភាពស្ងប់ស្ងាត់របស់ សម រង្ស៊ី ថាជាភាពកំសាកដែលមិនហ៊ានការពារអំណះអំណាងរបស់ខ្លួន និងផ្ដាំឱ្យអ្នកនយោបាយចាស់វស្សានេះសម្រាកពីឆាកនយោបាយ។

លោក ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះ ប្រាប់ឱ្យលោក សម រង្ស៊ី លះបង់មហិចិ្ចតាចង់ធ្វើនាយករដ្ឋមន្ត្រី ដោយប្រាប់ឱ្យលោក សម រង្ស៊ី បញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត សរសេរថា៖ «ខ្ញុំគិតថាលោកមានអាយុច្រើនហើយ ល្មមដល់ពេលលោកសម្រាកនិងហ៊ានលះបង់នូវមហិច្ចិតាចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយបានលូតលាស់ផង។ […] តើលោកហ៊ានជ្រើសរើសអ្នកបន្តវេនរបស់លោកឬរបស់បក្សលោក និងផ្តល់ឱកាសអោយគេមកប្រកួតជាមួយអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដូចជារូបខ្ញុំ ដើម្បីបង្ហាញសមត្ថភាព អោយប្រជាជន ធ្វើការបោះឆ្នោតជ្រើសរើសទេ?»

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលវាយតម្លៃសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានពីក្រៅប្រទេសថាជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។ លោក ហ៊ុន ម៉ាណែត បានហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់ «ជីវិតនយោបាយ» ដែលលក្ខខន្តនៃការភ្នាល់នោះគឺប្រសិនជា សម រង្ស៊ី អាចរកឃើញភស្ភុតាងឬការបញ្ជាក់ពីសាលាថាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់មែននោះលោក ហ៊ុន ម៉ាណែត សុខចិត្តលាលែងពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្សប្រជាជន តែប្រសិនលោក សម រង្ស៊ី មិនអាចរកឃើញអ្វីមកការពារអំណះអំណាងខ្លួនទេនោះ សម រង្ស៊ី ខ្លួនឯងត្រូវលាឈប់ពីឆាកនយោបាយ។

លោក សម រង្ស៉ី កើតឆ្នាំ១៩៤៩ អាយុ៧២ឆ្នាំ ជាអ្នកនយោបាយនៃបក្សប្រឆាំងចាប់តាំងពីឆ្នាំ១៩៩៨មក។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលក្រសួងការពារជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសម្ដេចនឹងរៀបចំបង្កើតច្បាប់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រីនៅពេលដែលសម្ដេចសម្រាកពីការងារជានាយករដ្ឋមន្ត្រី។ សម្ដេចបញ្ជាក់ថា ការធ្វើនេះជាការធ្វើឱ្យស្របតាមក្រុមប្រឆាំងដែលចង់ឱ្យមានការកំណត់ពីអាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ដោយថានៅពេលច្បាប់នោះចូលជាធរមានអ្នកដែលប៉ុនប៉ងធ្វើនាយករដ្ឋមន្ត្រីចាស់វស្សាម្នាក់ដែលសម្ដេចថ្លែងដោយមិនចំឈ្មោះតែទំនងសំដៅលើ សម រង្ស៊ី នឹងបាត់សិទ្ធិជារៀងរហូត។

សម្ដេចតេជោថ្លែងថា៖ «កាលសញ្ជាតិមួយក៏អ្ហែងងាប់ចោទអញមានសញ្ជាតិបរទេសទីបំផុតឡងទៅខ្លួនឯងវិញ ឥឡូវដល់នេះត្រូវទៅខ្លួនឯងវិញហើយ អញដាក់ជូន៧២ទៅចុះឧទាហរណ៍! ព្រោះខ្ញុំពេលនោះ(២០២៣)ទើបតែ៧១អញ្ចឹងខ្ញុំចូលនិវត្តន៍មុនមួយឆ្នាំទៅទៀតពីនាយករដ្ឋមន្ត្រីហើយត្រង់រឿងគេដាក់អ្នកណាអាហ្នឹងរឿងរបស់គេតើអ្នកឯងដាក់មកខ្ញុំអបអរសាទរនឹងការបញ្ចេញយុវជនជំនាន់ក្រោយដើម្បីបន្តវេនឱ្យចេញមកឱ្យអស់មក ឬអ្នកឯងគ្មានធនធានមនុស្សបន្ត?»


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក