ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុកក្មេករបស់លោក គន់ គីម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យជាមួយក្រុមគ្រួសារទេសរដ្ឋមន្ត្រី គន់ គីម និងភរិយា ដែលបានមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ដែលត្រូវជាឪពុកបានទទួលមរណភាពកាលពីយប់មិញ ដោយជរាពាធ ក្នុងជន្មាយុ៩២ឆ្នាំ។

ក្នុងសាររំលែកទុក្ខនាថ្ងៃនេះសម្ដចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្ដែងនូវការសោកស្ដាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង ភឹង គឺជាការបាត់បង់នូវលោកឪពុក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនចៅជាទីស្រលាញ់របស់លោក កន្លងមកមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏តែងតែរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបាន» ។

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបួងសួងដល់វិញ្ញាណក្ខន្ធលោក ផឹង គឹង សូមឆាប់បានចាប់កំណើតកើតក្នុងសុខគតីភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាត។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ផឹង គឹង បានទទួលមរណភាពនៅវេលាម៉ោង ១និង៤៥នាទីរំលងអាធ្រាត្រត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ៩២ ឆ្នាំ ដោយជរាពាធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក