ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការពារជាតិរកឃើញតំបន់ប្រវត្តិសាស្ត្រយោធាចំនួន៥៥ត្រៀមបង្កើតឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថាក្រុមការងារជំនាញប្រវត្តិសាស្ត្រយោធាក្រសួងបានរកឃើញទីតាំងប្រវត្តិសាស្ត្រយោធាចំនួន៥៥ទីតាំងនៅតាមតំបន់ព្រំដែនដើម្បីរៀបចំកសាងតំបន់ប្រវត្តិសាស្ត្រយោធា នេះឡើងវិញ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីក្រសួងការពារជាតិនាព្រឹកថ្ងៃទី២៩ ខែធ្នូ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា តំបន់ប្រវត្តិសាស្ត្រយោធាទាំងនោះមានទីតាំងនៅក្នុងតំបន់អន្លង់វែង អូរស្មាច់ កោះកុង និងបានសម្រេចកសាងវិមានឈ្នះ-ឈ្នះ ក្នុងតំបន់ដែលមានអទិភាពមួយចំនួន ក៏ដូចជាកសាងស្ដូបឈ្នះ-ឈ្នះនៅខេត្តកោះកុងផងដែរ។

សម្ដេចពិជ័យសេនា បានបន្តថាបច្ចុប្បន្នក្រសួងកំពុងរៀបចំតំបន់ X16 ដែលមានទីតាំងនៅកោះថ្ម ខេត្តត្បូងឃ្មុំ ដើម្បីអបអរខួបអនុស្សាវរីយ៤៥ឆ្នាំ(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ។

បន្ទាយកោះថ្ម នៅឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ) គឺជាទីកន្លែងនៃការកកើតខ្មែរក្រហម ក៏ដូចជាកន្លែងដែលសម្ដេចតេជោចាប់ផ្ដើមដំបូងបង្អស់នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក