ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតនិស្សិតខ្មែរដែលបានសិក្សានៅបរទេសស្នើដល់ សម រង្ស៊ី ធ្វើការសុំទោសជាសាធារណៈ

ភ្នំពេញ៖ អតីតនិស្សិតខ្មែរដែលបានសិក្សានៅបរទេសបានចេញលិខិតចំហមួយ ស្នើដល់លោក សម រង្ស៊ី ឱ្យបង្ហាញការទទួលខុសត្រូវនិងសុំទោសជាសាធារណៈនូវការលើកឡើងថា សញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលពីសាលាបរទេសគឺជាសញ្ញាបត្រប្រភេទទី២ ឬសញ្ញាបត្រយោគយល់។

ក្នុងលិខិតចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះក្រុមនិស្សិតដែលបានបញ្ជប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យនានាពីក្រៅប្រទេស បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានថ្លែងជាសាធារណៈបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ពួកគេដែលខិតខំសិក្សា។ លើសពីនេះទៀតការលើកឡើងនេះបានធ្វើឱ្យប៉ះពាល់ដល់គុណភាពអប់រំនៅក្រៅប្រទេសផងដែរ។

ក្នុងលិខិតចំហនោះបានសរសេរថា៖ «យើងខ្ញុំទាងអស់គ្នាសូមស្នើសុំអ្នកនយោបាយខាងលើ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះការលើកឡើងដែលគ្មានភស្ភុតាង និងទំនួសខុសត្រូវពីគុណភាពអប់រំដែលយើងខ្ញុំទទួលបាននៅក្រៅប្រទេស ដើម្បីបង្ហាញពីគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ» ។

ប្រតិកម្មរបស់លោកក្រុមអតីតនិស្សិតដែលសិក្សានៅក្រៅប្រទេសនេះបានកើតឡើងក្រោយ សម រង្ស៊ី បាននិយាយជាមួយសារព័ត៌មានបរទេសដោយបានវាយប្រហារលើសញ្ញាបត្រមកពីបរទេសរបស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រយោគយល់ ឬសញ្ញាបត្រប្រភេទ២។

កាលពីថ្ងៃទី២៨ ខែធ្នូ ម្សិលមិញ លោក ហ៊ុន ម៉ាណែត បានបបួលលោក សម រង្ស៊ី ភ្នាល់ដាក់ «ជីវិតនយោបាយ» បើ សម រង្ស៊ី អាចរកភស្ភុតាងណាមួយបញ្ជាក់ថាសញ្ញាបត្រទាំង៣របស់លោកដែលរួមបាន បរិញ្ញាបត្រពីបណ្ឌិតសភាយោធាអាមេរិក បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យញូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។

លោក ហ៊ុន ម៉ាណែត សរសេរថា៖ «ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)» ។

កាលពីឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត បានហៅលោក សម រង្ស៊ី ភ្នាល់ម្ដងរួចមកហើយករណីចោទប្រកាន់លើសញ្ញាបត្ររបស់លោក តែពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនទទួលការភ្នាល់ហើយនៅតែបន្តវាយប្រហារថាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ដដែលដោយថាការផ្ដល់សញ្ញាបត្ររបស់អាមេរិកដល់និស្សិតបរទេសជាការផ្ដល់សញ្ញាបត្រដែលទាបជាងនិស្សិតអាមេរិក។

ពេលនោះបានធ្វើឱ្យមានប្រតិកម្មពីសិស្សនិស្សិតដែលបានទៅសិក្សានៅបរទេសផងដែរដោយថា សម រង្ស៊ី កំពុងមើលងាយតម្លៃសញ្ញបត្រដែលនិស្សិតខ្មែរខំរៀនពីបរទេស ខណៈអ្នកនាំពាក្យស្ថានទូតអាមេរិកនៅពេលនោះគឺអ្នកស្រី Emily V. Zeerberg បានបញ្ជាក់ថាការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិកមិនប្រកាន់ប្រទេសជាតិកំណើតនោះទេ គឺសញ្ញាបត្រដែលនិស្សិតបរទេសទទួលបានមានតម្លៃស្នើនិងសញ្ញាបត្រដែលនិស្សិតជាជាតិកំណើតអាមេរិកដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក