ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការខ្មែរក្រហមបិទសំណុំរឿងប្រឆាំងនឹង យឹម ទិត្យ ជាផ្លូវការ

ភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្តីសម្រេច បង្គាប់ឱ្យយកសំណុំរឿង ០០៤ ប្រឆាំងនឹង យឹម ទិត្យ ទៅបោះត្រានិងដាក់បញ្ចូលក្នុងបណ្ណសារដ្ឋាន ដែលបានន័យថាលោក យឹម ទិត្យ នឹងមានសេរីភាពជាធម្មតានិងលែងមានសំណុំរឿងបន្តទៀត។

អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានបញ្ជាក់ប្រាប់EAC News ថាចាប់ពីពេលនេះទៅលោក យឹម ទិត្យ នឹងលែងមានសំណុំរឿងប្រឆាំងលោកទៀតហើយដែលលោកអាចរស់នៅធម្មតាដូចប្រជាជនទូទៅ។

លោកថា៖ «សំណុំរឿងគាត់អត់មានបន្ត បានន័យថាគាត់អាចរស់នៅបានដោយធម្មតា»។

ការបង្គាប់របស់សហចៅក្រមស៊ើបអង្កេតបិទសំណុំរឿង០០៤ ប្រឆាំងលោក យឹម ទិត្យ ធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ ក្រោយអង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានចេញសេចក្តីសម្រេចបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិបញ្ជូនរឿង ០០៤ ប្រឆាំងនឹង យឹម ទិត្យ ទៅជំនុំជម្រះ។

លេខាតំបន់១៣ (ខេត្តតាកែវ) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ យឹម ទិត្យ ត្រូវបានសហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងបទល្មើសថ្នាក់ជាតិកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ខណៈសហព្រះរាជអាជ្ញាជាតិសម្រេចលើកលែងការចោទប្រកាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក