ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគាររដ្ឋបាលក្រសួងការពារជាតិមានតម្លៃជាង៣០លានដុល្លារត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ អគាររដ្ឋបាលក្រសួងការពារជាតិថ្មីដែលមានតម្លៃជាង៣០លានដុល្លាត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

អគារថ្មីនេះមានកំពស់៣២ម៉ែត្រ បណ្ដោយ១៩១ម៉ែត្រ និងទទឹង២៨ម៉ែត្រ ចែកចេញជា៣ផ្នែក គឺផ្នែកខាងកើតជា បន្ទប់រង់ចាំ សន្នីសិទកាសែត សាលប្រជុំដែលអាចដាក់មនុស្សបានជាង១ពាននាក់ ផ្នែកកណ្ដាលជាកន្លែងទទួលភ្ញៀវ និងបដិសណ្ឋារកិច្ច ត្រួតពល និងផ្នែកខាងលិចជាការិយាល័យធ្វើការរបស់មន្ត្រី។ អាគារនេះចាប់ផ្ដើមសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា អគារថ្មីនេះត្រូវបានសាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល និងសប្បុរសជនមួយចំនួនទៀតដែលមានតម្លៃប្រមាណជាង៣០លានដុល្លារអាមេរិក។ សម្ដេចបន្ថែមថា សំណង់អគារថ្មីនេះរួមបញ្ចូលបញ្ចូលភាពទំនើបដោយបង្កប់ទម្រង់ស្ថាបត្យកម្មខ្មែរបុរាណ រាប់ចាប់តាំងពីរបង ជញ្ជាំង សរសេរទ្វាបន្ទប់ប្រជុំ និងកញ្ចក់បង្អួច។

សម្ដេចបញ្ជាក់ថា៖ «សំណង់អគារក្រសួងការពារជាតិនេះមានរចនាបថស៊ីមេត្រីដោយតួអាគារចែកជាពីរប្រៀបដូចស្លាបអមសងខាងផ្នែកខាងក្រោយហនុមាននិមិត្តសញ្ញាក្រសួងការពារជាតិចំណុចកណ្ដាលតួអាគាររំលេចដោយដើមជ្រៃធំមួយដើមមានអាយុកាលរាប់រយឆ្នាំទុកជាកន្លែងទីសក្ការៈបូជា» ។

សំណង់អគារនេះក៏មានទីតាំងចតឡានដែលអាចចតបាន១៥០គ្រឿង និងអាចដាក់ឧទ្ធម្ភាគចក្រនៅលើដំបូលនៃអគារនេះផងដែរ។

ការសម្ពោធអគាររដ្ឋបាលថ្មីនៃក្រសួងការពារជាតិនៅពេលនេះគឺធ្វើឡើងចំខួបលើកទី២៣នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន ដែលនាំមកនូវការរួបរួមប្រទេស និងសន្ដិភាពដែលកម្ពុជាទទួលបានសព្វថ្ងៃនេះផងដែរ៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក