ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចពិជ័យសេនា ស្នើសុំលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃភ្លើងជាង២លានដុល្លារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ស្នើសុំទៅនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃភ្លើងជាង២លានដុល្លារ និងស្នើមានគោលការណ៍បន្ថែមថវិកាបន្ថែមសម្រាប់ប្រតិបត្តិការថ្លៃភ្លើងរបស់ក្រសួងការពារជាតិ ខណៈសម្ដេចតេជោបញ្ជាឱ្យអគ្គិសនីកម្ពុជានិងក្រសួងសេដ្ឋកិច្ចពិចារណាលើរឿងនេះ។

ថ្លែងក្នុងពិធីសម្ពោធអាគាររដ្ឋបាលថ្មីនៃក្រសួងការពារជាតិនៅព្រឹកនេះសម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការប្រើប្រាស់អគ្គិសនីរបស់ក្រសួងមានការកើនឡើងជារៀងរាល់ឆ្នាំតាមការរីកចំរើននៃវិស័យការពារជាតិ ខណៈថវិកាដែលក្រសួងសេដ្ឋកិច្ចទម្លាក់ជូនសម្រាប់ក្រសួងការពារជាតិចំណាយថ្លៃភ្លើងគឺនៅដដែលដែលធ្វើបន្ទុកចំណាយមិនគ្រប់គ្រាន់ធ្វើឱ្យមានការជំពាក់ថ្លៃភ្លើង៥ឆ្នាំមកហើយ ដែលសរុបប្រមាណ២លានដុល្លារអាមេរិក។

សម្ដេចពិជ័យសេនាថ្លែងថា៖ «ការពិតថវិកាសម្រាប់ទូទាត់ថ្លៃទឹកថ្លៃភ្លើងនេះគឺជាការកំណត់អត់មានមកចូលក្នុងកុងក្រសួងការពារជាតិគឺទទួលវិក័យបត្រហើយធ្វើទៅកុងរបស់គេ(អគ្គិសនីកម្ពុជា)តែម្ដង។ អញ្ចឹងបានជំពាក់ សុំអនុគ្រោះលុបចោលម្ដងទៅ។ ចាំឡើងថ្មី» ។

លោកថា ការចំណាយថាមពលភ្លើងរបស់ក្រសួងការពារជាតិកើនឡើងដោយសារសម្ភារៈបច្ចេកទេសដែលបំពាក់ច្រើននិងទំនើប ខណៈអង្គភាពចំណុំក្រសួងដែលពីមុនមាន១៦០អង្គភាពបច្ចុប្បន្នបានកើនឡើងដល់២៤០អង្គភាព។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គិសនីកម្ពុជាពិនិត្យលើករណីនេះ។

សម្ដេចតេជោថ្លែងថា៖ «សុំឱ្យអគ្គិសនីកម្ពុជាធ្វើការពិនិត្យតើអគ្គីសនីកម្ពុជាអាចពិនិត្យថាអាចលុបបំណុលបានប៉ុន្មាន? ហើយក្រៅពីនោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចនឹងចេញប៉ុន្មាន? អាចចែកគ្នាចេញ ម្ខាងគឺខាងក្រុមហ៊ុនអគ្គីសនីកម្ពុជាដែលជាអ្នកម្ចាស់បំណុល» ។

បន្ថែមលើពីនេះសម្ដេចតេជោ ក៏នឹងសម្រេចគោលការណ៍បន្ថែមថវិការសម្រាប់ថ្លៃអគ្គិសនីប្រចាំឆ្នាំដល់ក្រសួងការពារជាតិផងដែរដោយថាការរៀបចំអាគារថ្មីដែលសម្ពោធនាថ្ងៃនេះអាចនឹងត្រូវប្រើប្រាស់អគ្គិសនីច្រើនជាងមុន។ ទោះជាយ៉ាងណាសម្ដេចតេជោស្នើសុំដល់ក្រសួងការពារជាតិវិញឱ្យមានវិធានការសន្សំសំចៃអគ្គិសនីផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក