ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មាន ពន្លឿនដំណើរការរៀបចំចងក្រងបោះពុម្ពសៀវភៅកម្ពុជា ២០២១

ភ្នំពេញ : ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការបោះពុម្ពសៀវភៅរបស់ក្រសួងព័ត៌មានបានពិភាក្សាគ្នាក្នុងការពន្លឿនដល់ដំណើរការរៀបចំចងក្រងបោះពុម្ពសៀវភៅកម្ពុជា ២០២១ (Cambodia 2O21) ដែលមាន​ចំនួន​ប្រមាណ១១០ទំព័រ ដែលបានផ្តោតសំខាន់លើរូបភាពអត្ថបទខ្លីៗ ដើម្បីបង្ហាញរូបភាពដែល​មានភាពទាក់ទាញនិងខ្លឹមសារសំខាន់ផ្តោតលើទិដ្ឋភាពសំខាន់ៗប្រទេសកម្ពុជាបង្ហាញ​​ពី​កិច្ច​ខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបាន​មានប្រសាសន៍ថា ការចងក្រងបោះពុម្ពសៀវភៅនេះឡើងគឺផ្ដោតលើការរៀបចំ​ពិនិត្យតាម​ច្រកព្រំដែនការចាក់វាក់សំាងការពារកូវីដ-១៩ ការពិនិត្យជនបរទេសរកមេរោគកូវីដ ការ​អនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតអន្តរជាតិ Westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណ​ជាង ១ ពាន់ ៤រយ នាក់ ប្រឈមនឹងគ្រោះកាចនៃជំងឺកូវីដ ១៩ ចូលចតនៅ ក្រុងព្រះសីហនុ កាលពី ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថាសៀវភៅនេះ​បោះពុម្ព​ជា​លក្ខណៈខ្នាតតូច មានគុណភាព ច្បាស់ល្អ មានជាភាសាខ្មែរនិងបន្តបន្ទាប់ជាភាសាអង់គ្លេស បារាំងនិងភាសាចិន៕

ប្រភព៖ ក្រសួងព័ត៌មាន

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក