ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអប់រំចាត់ទុកជោគជ័យនៃការប្រឡងបាក់ឌុបឆ្នាំនេះជាការបោះជំហានថ្មីនៃការបើកដំណើរការជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានប្រកាសបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ បានដោយជោគជ័យ ខណៈសិស្សដែលមានបញ្ហាសុខភាពទាំងអស់រួមទាំងសិស្សវិជ្ជមានកូវីដ-១៩ផងនោះបានបន្តការប្រឡងរហូតដល់ចប់។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃទី២៨ ខែធ្នូ បន្ទាប់ពីបញ្ចប់ដំណើរការប្រឡងបាក់ឌុប លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានបម្រើការងារជួយដល់ការប្រឡង ក៏ដូចជាអាជ្ញាធររាជធានី ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានចូលរួមជួយសម្រួលដល់ការប្រឡងនេះប្រកបដោយជោគជ័យ។ លោកចាត់ទុកភាពជោគជ័យនេះជាជំហានថ្មីនៃការគ្រប់គ្រងជំងឺរាតត្បាតនិងបើកសេដ្ឋកិច្ចជាតិឡើងវិញ។

លោកថា៖ «ការប្រឡងនេះគឺជាការបោះជំហានមួយថ្មីរបស់កម្ពុជាឆ្ពោះទៅរកការគ្រប់គ្រងបានល្អប្រសើរនូវជំងឺកូវីដ ហើយឆ្ពោះទៅរកការបើកនូវដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ» ។

បើតាមលោករដ្ឋមន្ត្រី នៅថ្ងៃស្អែករាល់សំណៅសំណេររបស់សិស្សដែលបានប្រឡងបាក់ឌុបទាំងអស់នឹងត្រូវបញ្ជូនមករាជធានីភ្នំពេញដើម្បីបែងចែកទៅតាមមណ្ឌលកំណែដែលមានចំនួន១០ទីតាំងក្នុងរាជធានី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំមុខវិជ្ជាប្រឡងចំនួន៧ចែកចេញជាថ្នាក់វិទ្យាសាស្ត្រពិតមាន(ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា) និងថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ)។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៥នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់ សិស្សដែលមានបញ្ហាសុខភាពចំនួន៣៦នាក់ក្នុងនោះមានសិស្សវិជ្ជមានកូវីដ-១៩នាក់។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក