ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមប្រឹក្សាធម្មនុញ្ញបានជ្រើសរើសរូប «ព្រះព្រហ្មស្ថិតក្នុងរចនាបថកោះកេរ» ជានិមិត្តសញ្ញាថ្មី

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចបរមនាថ នរោត្តម សីហមុនី បានសម្រេចរាជទាននិមិត្តសញ្ញាថ្មីសម្រាប់ប្រើប្រាស់ជានិមិត្តសញ្ញាផ្លូវការនៃក្រុមប្រឹក្សាធម្មនុញ្ញ។

និមិត្តសញ្ញាថ្មីនៃក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានរូបព្រះព្រហ្មមុខ៤ ដែលមុខនីមួយៗតំណាងឱ្យមេត្តា ករុណា មុទិតា និងឧបេក្ខា និងព្រះហស្ត៤កាន់កេតនភណ្ឌ ដែលកេតនភណ្ឌនីមួយៗតំណាងឱ្យការកកើត គម្ពីរក្បួនច្បាប់ សមានចិត្ត ការឧទិ្ទសកុសល ការចំរើនភាវនារកអំពើល្អ ផ្លូវធម៌ ផ្លូវលោក និងទឹកអម្រិតប្រោះព្រំឱ្យសុខសប្បាយត្រជាក់ត្រជុំ។

និមិត្តសញ្ញាថ្មីនេះនឹងត្រូវយកមកជំនួសនិមិត្តសញ្ញាចាស់ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០០១ និមិត្តសញ្ញាថ្មីនេះនឹងត្រូវប្រើប្រាស់ជាផ្លូវការនៅរាល់ឯកសារផ្លូវការ និមិត្តសញ្ញា សក្កិ កន្លាស់បំពាក់លើភូសា/អាវ ដាក់នៅត្រា និងរូបសញ្ញា និងការប្រើប្រាស់ជាផ្លូវការក្នុងករណីផ្សេងៗទៀតតាមការចាំបាច់ចាប់ពីចុងឆ្នាំ២០២១តទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក