ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តាមដានជំងឺលាមក

សុខភាព : មនុស្សយើងតាំងពីតូចរហូតដល់ចាស់ស្លាប់ពិតជាស្គាល់ច្បាស់លាស់ ណាស់នូវអ្វីដែលយើងត្រូវបញ្ចេញចោលស្ទើររាល់ថ្ងៃនោះគឺ “លាមក” ប៉ុន្តែតើ អ្នកមានដែលចាប់អារម្មណ៍ទេថា លាមកដែលអ្នកបញ្ចេញចោលមានច្រើនបែបយ៉ាងណាស់ តើដោយសារហេតុអ្វី?

ពិតណាស់លាមកជាកាកសំណល់ដែលយើងត្រូវបញ្ចេញចោល តែវាក៏អាចជាសញ្ញានៃបញ្ហាសុខភាពដែរ។

ដូចនេះនៅពេលបញ្ចេញវាចោលឧស្សាហ៍លួចមើលវាផង បើមានបញ្ហាដូចខាងក្រោមនេះ ចូលទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតៈ

១.លាមកសស្លេក : ជំងឺរលាកកំពែងរ៉ាំរ៉ៃ តែងធ្វើឱ្យលាមកពណ៌ស្លាំង, ធំ, រអិល និងធុំក្លិនខ្លាំង ដែលមិនងាយបាត់ក្លិន ហើយពិតណាស់វាក៏ធ្វើឱ្យផោមស្អុយខ្លាំងណាស់ដែរ។ ករណីនេះវាបណ្តាលមកពីការប្រើប្រាស់សារជាតិសុរាច្រើន និងយូរអង្វែងផងដែរ។

២.លាមកលាយឈាម : រាគមានឈាម,ឈឺចាប់ក្នុងពោះ និងចុះទម្ងន់ក្នុងរយៈពេលជាង ៣-៤សបា្តហ៍ នោះវាអាចជាជំងឺក្រូន (Crohn's disease) ដែលជាជំងឺមិនអាចការពារ ឬក៏ព្យាបាលបាន។ បញ្ហាពោះវៀននេះតែងចាប់ផ្ដើមលើអ្នកជំងឺក្នុងអាយុរវាង ២០ –៣០ឆ្នាំ ប៉ុន្តែវាអាចត្រូវបានធ្វើឱ្យធូរស្រាលបាន។

៣.លាមកស្អិត : រាគជាលាមកស្អិត លាយឈាម និងមានក្លិនស្អុយអាចបណ្តាលមកពីពួកអាមីបដែលបង្កជាជំងឺរាគមួយ (Amebic dysentery)។

៤.លាមកជាគ្រាប់តូចៗ : ប្រសិនបើអ្នកមិនមែនជាទន្សាយនោះ លាមកជាគ្រាប់តូចៗអាចជាសញ្ញានៃការរលាកពោះវៀនធំ ជាពិសេសប្រសិនវាឆ្លាស់គ្នាជាមួយរាគ និងអមដោយការឈឺចុកពោះ។

៥.លាមករាវដូចទឹក: កាលណាបត់ជើងធំរាវលើពី ៣០០ក្រាម ក្នុងរយៈពេល ២៤ម៉ោងត្រូវបានគេចាត់ទុកជាផ្លូវការថារាគ ហើយជំងឺរាគនេះមានគ្រោះថ្នាក់ដល់ជីវិត។ អ្នកត្រូវដឹងថាទូទាំងពិភពលោកកុមារ ៧នាក់បានស្លាប់ដោយជំងឺរាគនៅរៀងរាល់នាទី។

៦.លាមកមកមិនឈប់: (មិនអាចគ្រប់គ្រងបាន) សភាពបែបនេះអាចបណ្តាលមកពីជំងឺម្យ៉ាងហៅថា CJD (Crentzfeldt-Jakob Disease) ប៉ុន្តែសភាពនេះក៏អាចបណ្តាលមកពីការប៉ះពាល់ដល់សរសៃប្រសាទដោយប្រការណាមួយផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក