ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថាការនាំចូលកើនឡើងជាសញ្ញាល្អសម្រាប់ទ្រទ្រង់ផលិតកម្មក្នុងស្រុក

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានប្រាប់ EAC News ថាការកើនឡើងនៃការនាំចូលក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១នេះ គឺដោយសារភាពចាំបាច់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យផលិតកម្មរបស់កម្ពុជាទាំងវិស័យវាយនភ័ណ្ឌ ទាំងវិស័យសំណង់ និងកសិកម្ម។ លោកថាការនាំចូលវត្ថុធាតុដើមដែលកម្ពុជាគ្មាន វាជាសញ្ញាល្អសម្រាប់បម្រើដល់ផលិតកម្មរបស់កម្ពុជា។

យោងតាមស្ថិតិពាណិជ្ជកម្ម១១ខែ នៃឆ្នាំ២០២១ បានបង្ហាញថាការនាំចូលរបស់កម្ពុជាមានទំហំ ២៥ ៤១១លានដុល្លារអាមេរិក កើនឡើង៥៥%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ មុខទំនិញដែលនាំចូលសំខាន់ៗរួមមាន ក្រណាត់ សម្ភារៈសំណង់ គ្រឿងអេឡិចត្រូនិច ប្រេងសាំង និងប្រេងម៉ាស៊ូត រថយន្ត ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិតឬស្មៅ ។ល។

បើតាមរបាយការណ៍នោះប្រទេសដែលនាំចូលកម្ពុជាច្រើនជាងគេមានប្រទេសចិន ថៃ និងវៀតណាម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានឱ្យដឹងថា កម្ពុជាក៏ដូចជាប្រទេសផ្សេងទៀត សុទ្ធតែរងផលប៉ះពាល់ដោយសារកូវីដ-១៩ នាំឲ្យមានឧបសគ្គក្នុងការនាំចេញ។ តែទោះជាយ៉ាងនេះក្ដីទំនិញសំខាន់ៗមួយចំនួនដែលកម្ពុជានាំចេញនៅតែរក្សាកំណើនដដែល។

លោកបញ្ជាក់ថា៖ «ការនាំចូលមកវិញ យើងនាំចូលទំនិញដែលត្រូវការចាំបាច់ដូចជា ក្រណាត់ អំបោះ គ្រឿងចក្រ ដែក ស៊ីម៉ងត៍ ។ល។ សម្រាប់បម្រើឲ្យផលិតកម្មទាំងវិស័យវាយនភ័ណ្ឌ ទាំងវិស័យសំណង់ និងកសិកម្ម... ។ ការនាំចូលវត្ថុធាតុដើមដែលយើងគ្មាន មានប្រយោជន៍ទ្រទ្រង់ឲ្យផលិតកម្ម ជាសញ្ញាល្អយើងទៅវិញទេ។ ជាមួយគ្នានេះ យើងនាំចូលប្រេងគ្រប់ប្រភេទផងដែរ ដែលធ្វើតួលេខនាំចូលកើនឡើងច្រើនខ្លាំង» ។

គួរបញ្ជាក់ផងដែរថាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានទំហំជាង៤ម៉ឺនលានដុល្លារអាមេរិក កើនឡើង២៨%បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះការនាំចេញមានទំហំជាង១ម៉ឺន៥ពាន់លានដុល្លា ខណៈការនាំចូលមានទំហំជាង២ម៉ឺន៥ពាន់លានដុល្លារ។ ប្រទេសដែលកម្ពុជានាំចេញច្រើនបំផុតគឺសហរដ្ឋអាមេរិកដែលគិតជាទឹកប្រាក់នៃការនាំចេញមានជាង៦ពាន់លានដុល្លារអាមេរិក៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក