ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចពញាចក្រី ហេង សំរិន ថាទំនាក់ទំនងល្អរវាងកម្ពុជានិងឡាវបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងឯកអគ្គរដ្ឋទូតឡាវផុតអាណត្តិលោក អាំផៃ ឃីនដាវង្ស ដែលបានប្រឹងប្រែងក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។

ថ្លែងក្នុងពេលទទួលជួបលោក អាំផៃ ឃីនដាវង្ស នៅវិមានរដ្ឋសភានៅព្រឹកនេះសម្ដេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់លោក អាំផៃ ឃីនដាវង្ស នៅកម្ពុជាត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយក៏កិច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសកម្ពុជា-ឡាវ នៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី បានសំដែងការពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាលពីកន្លងទៅនេះ។

ឯកអគ្គរដ្ឋទូតឡាវ លោក អាំផៃ ឃីនដាវង្ស បានថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ ពិសេសក្នុងពេលដែលជំងឺកូវីដ-១៩រាតត្បាត កម្ពុជាបានផ្តល់ជំនួយជាថវិកា ម៉ាស វ៉ាក់សំាង និងសម្ភារៈបរិក្ខាពេទ្យដល់ប្រទេសឡាវទោះបីកម្ពុជាមានតម្រូវការនិងភាពចំាបាច់នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចបានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់ឯកឧត្តមនៅកម្ពុជា ត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ នៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកបានគូសបញ្ជាក់ថាទោះបីលោកត្រូវចាកចេញពីកម្ពុជាទៅបំពេញភារកិច្ចថ្មីក្តីតែលោកនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន។

លោក អាំផៃ ឃីនដាវង្ស ត្រូវបានរដ្ឋាភិបាលឡាវតែងតាំងជាអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩កន្លងទៅ។

គួរបញ្ជាក់ផងដែរ កម្ពុជា-ឡាវមានទំនាក់ទំនងជាមួយគ្នារយៈពេល៦៥ឆ្នាំមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានគេមើលឃើញថាជាទំនាក់ទំនងដែលល្អព្រោះ ប្រទេសទាំងពីរមានទំនាក់ទំនងច្រើនក្នុងផ្នែកសាសនា ប្រពៃណី និងវប្បធម៌ជាយូរមកហើយរហូតមកដល់ពេលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក