ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅឆ្នាំ២០២២ដើម្បីអបអរខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្ដិភាពនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាជប៉ុនចង់អបអរខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូណនាវាស្វ័យការពារ និងអញ្ជើញមេបញ្ជាការទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនផងដែរ។

ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅផ្ទះសម្ដេចក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលនាព្រឹកនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានជម្រាបជូនសម្ដេចពីការប្រកាសគាំទ្រដល់កម្ពុជាជាបន្តទៀត ជាពិសេសក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខ។ លោកបន្ថែមថាក្នុងឆ្នាំ២០២២ ដែលជាខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្ដិភាពនិងមានការបង្កើនចំនងទំនាក់ទំនងជាមួយយោធាកម្ពុជាតាមរយៈការចូលចតនាវាកងស្វ័យការពារជប៉ុននៅដែនសមុទ្រកម្ពុជា និងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅជប៉ុនផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងជម្រាបពីបំណងរបស់សម្ដេចផងដែរថាដែលចង់ឱ្យខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្ដិភាពឆ្នាំ២០២២ខាងមុខឱ្យក្លាយទៅជាការពង្រឹង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើវិស័យការពារជាតិ។

ចាប់ផ្ដើមពីកិច្ចព្រមព្រៀងក្រុងប៉ារីសបានបើកឱ្យអង្គការសហប្រជាជាតិបង្កើតអាជ្ញាធរបណ្ដោះអាសន្នមួយសម្រាប់គ្រប់គ្រងកម្ពុជាដែលហៅថាអ៊ុនតាក់គឺជាប្រតិបត្តិការថែរក្សាសន្តិភាពរបស់សហប្រជាជាតិនៅកម្ពុជាក្នុងឆ្នាំ១៩៩២-៩៣ មានប្រទេសចំនួន៤៦បានបញ្ជូនកងទ័ពខ្លួនមកថែរក្សាសន្ដិសុខដល់កម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិក្នុងនោះក៏មានប្រទេសជប៉ុនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក