ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាតុកម្មនៅទីក្រុងតូក្យូជុំវិញព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ ២០២១នេះ

នៅស្ថានីយ៍រថភ្លើងធំមួយក្នុងទីក្រុងតូក្យូ គេសង្កេតឃើញថាមានមនុស្សប្រមាណ ៣០ នាក់បានមកជួបជុំគ្នាដើម្បីធ្វើការប្រឆាំងតវ៉ាមិនចង់អោយមានការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ដែលនឹងចាប់ផ្តើមនៅទីក្រុងតូក្យូនាថ្ងៃទី ២៤ ខែកក្កដាខាងមុខនេះ។

ក្រោយពីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បានលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួនមកកាន់ទីក្រុងតូក្យូដោយសារតែវិបត្តិ Covid-19 ប្រទេសជប៉ុន មានប្រជាជនមួយចំនួនចាប់ផ្តើមធ្វើការតវ៉ាហើយ និងថែមទាំងបានអះអាងថាការលុបចោលទស្សនកិច្ចនេះ ប្រាកដណាស់ថារដ្ឋាភិបាលគួរតែដឹងពីច្បាស់ហើយជុំវិញស្ថានភាពធ្ងន់ធ្ងរនៃវីរុស COVID-19 នៅប្រទេសជប៉ុន ជាពិសេសនៅទីក្រុងតូក្យូផ្ទាល់។

រដ្ឋាភិបាលជប៉ុនបានប្រកាសពន្យាពេល ការដាក់ទីក្រុងតូក្យូ និងតំបន់ចំនួន ៥ ផ្សេងទៀតក្នុងគ្រាអាសន្ននៅ បន្ទាប់ពីជប៉ុនកំពុងរងគ្រោះនៃការឆ្លងរីករាលដាលមេរោគ Covid-19 ដែលជាប្រភេទវីរុសបម្លែងខ្លួនពីចក្រភពអង់គ្លេស។ កោះ Hokkaido, Hiroshima និង Okayama រួមជាមួយទីក្រុង Tokyo និង Osaka ជាដើម ដែលសុទ្ធតែទីតាំងប្រកួតអូឡាំពិកនោះ សុទ្ធតែស្ថិតនៅក្រោមការរឹតត្បិត ដើម្បីទប់ស្កាត់ការចំលងរហូតដល់ថ្ងៃទី ៣១ ខែឧសភា។

ជប៉ុនមកដល់ពេលនេះមានអ្នកឆ្លង Covid-19 សរុបជិត ៧០ ម៉ឺននាក់ និងមានអ្នកស្លាប់ដល់ទៅជាង ១ ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក