ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២១ថយចុះ២%ខណៈនាំចូលកើនឡើង៥៨%

ភ្នំពេញ៖ របាយការណ៍បូកសរុបការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២១ បង្ហាញថាការនាំចេញរបស់កម្ពុជាក្នុងរយៈពេល១០ខែនៃឆ្នាំ២០២១ បានចំនួន ១៤ ២៨៦លានដុល្លាអាមេរិក ថយចុះ២% ខណៈការនាំចូលសម្រេចបានទឹកប្រាក់ ២៣ ០៦០លានដុល្លារអាមេរិក ដែលមានការកើនឡើង៥៨%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

យោងតាមរបាយការណ៍ ប្រទេសដែលកម្ពុជានាំចេញទៅច្រើនជាងគេគឺ សហរដ្ឋអាមេរិកដែលមានទំហំជាង៦ពាន់លានដុល្លារ សហភាពអឺរ៉ុបជាង២ពាន់៦រយលានដុល្លារអាមេរិក និងចិនជាង១ពាន់លានដុល្លារអាមេរិក។ ចំពោះប្រទេសដែលនាំចូលកម្ពុជាច្រើនជាងមាន អាស៊ានជាង១ម៉ឺនលានដុល្លារអាមេរិក និងប្រទេសចិនជិត៨ពាន់លានដុល្លារអាមេរិក។

សម្ភារៈដែលកម្ពុជានាំចេញទៅពិភពលោកច្រើនជាងគេគឺសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី ខណៈទំនិញនាំចូលកម្ពុជាមាន វាយនភ័ណ្ឌ សម្ភារៈសំណង់ និងដែក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ថាលោកមិនទាន់អាចបញ្ជាក់ពីមូលហេតុអ្វីដែលធ្វើឱ្យការនាំចូលកើនឡើងច្រើនខណៈការនាំចេញធ្លាក់ចុះនៅឡើយទេដោយសុំពេលពិនិត្យលើឯកសារសិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក