ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជនវិជ្ជមានកូវីដ-១៩ពីរនាក់ដែលប្រឡងបាក់ឌុបថ្ងៃទី១មានសុខភាពធម្មតា និងអាចបន្តការប្រឡងនាថ្ងៃស្អែកបាន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា បានប្រាប់ EAC News ថាបេក្ខជនប្រឡងបាក់ឌុប២នាក់ដែលប្រឡងនៅមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិនបានបញ្ចប់ទៅការប្រឡងនាថ្ងៃដំបូងបានដោយជោគជ័យដោយមានស្ថានភាពសុខភាពល្អធម្មតា និងអាចបន្តការប្រឡងនាថ្ងៃស្អែកបាន។

លោក រស់ សុវាចា បានឱ្យដឹងថាដំណើរការប្រឡងបាក់ឌុបនាថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយភាពរលូន ប្រកបដោយសន្តិសុខនិងសណ្តាប់ធ្នាប់ល្អនៅតាមមណ្ឌលប្រឡងទាំង២០៤។ បេក្ខជនប្រឡងបានបានគោរពបទបញ្ញត្តិប្រឡង និងបានអនុវត្តវិធានការសុខភាពនិងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបានបន្ថែមថាបើទោះបីបេក្ខជនមួយចំនួនមានបញ្ហាសុខភាពក្ដីតែបន្ទាប់ពីបានពិនិត្យនិងជួយសង្គ្រោះដោយក្រុមគ្រូពេទ្យប្រចាំការ ពួកគេអាចត្រលប់ទៅធ្វើការប្រឡងបន្តបាន។

លោកបញ្ជាក់ថា៖ «បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។ បេក្ខជនវិជ្ជមានកូវីដ-១៩ ជាកីឡាការិនីការ៉ាតេដូចំនួន០២នាក់មានស្ថានភាពសុខភាពធម្មតាក្នុងដំណើរការសំណេរថ្ងៃនេះ និងអាចបន្តការប្រឡងបន្តក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ» ។

យោងតាមរបាយការណ៍ថ្ងៃទី១ នៃការប្រឡងបាក់ឌុប បេក្ខជនមានបញ្ហាសុខភាពចំនួន២៩ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនីចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតាដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន២០នាក់។

បេក្ខជនដែលមានបញ្ហាសុខភាព និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ នៅក្នុងដំណើរការប្រឡងនាថ្ងៃទី១ នេះក៏មានគណៈមេប្រយោគចំនួន២នាក់ ផងដែរដែលមានបញ្ហាសុខភាព។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក