ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សាយ សំអាល់ សង្ឃឹមថាការរៀបចំប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅដោយជោគជ័យ

ភ្នំពេញ៖ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា លោក សាយ សំអាល់ មានប្រសាសន៍ថា កាលពីកន្លងទៅសហភាពសហព័ន្ធយុវជនកម្ពុជាបានជួយគាំទ្រដល់យុវជនដែលជាសិស្សត្រូវប្រឡងបាក់ឌុបឆ្នាំនេះនូវការបំប៉នការសិក្សាដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈបានដាក់ការទុកចិត្តលើការរៀបចំរបស់ក្រសួងអប់រំ និងសិស្សដែលបានចូលរួម។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចូលរួមជាសាក្សីបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិនៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ លោក សាយ សំអាល់ បានឱ្យដឹងថា ការងាររបស់ ស.ស.យ.ក ដែលបានជួយដល់ការអប់រំក៏ដូចជាការប្រឡងទី១២នេះគឺការបើកវគ្គជួយបំប៉នដល់ការសិក្សារបស់សិស្ស និងការចួលរួមសង្កេតការណ៍នៃការប្រឡង លោកបានបង្ហាញការជឿជាក់លើសិស្សទាំងអស់បានប្រឡងនៅថ្ងៃនេះ។

លោកថា៖ «ការរៀបចំនេះមានពីរដែរ។ ទីមួយគឺយើងជឿងជាក់លើសមត្ថភាពរបស់សិស្សានុសិស្សរបស់យើង ទីពីរគឺយើងជឿជាក់លើការរៀបចំរបស់ក្រសួងអប់រំ»។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ដោយសារការគ្រប់គ្រងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលបានល្អទើបអាចអនុញាតឱ្យមានការប្រឡងបាក់ឌុបបានធម្មតាស្ទើរតែដូចទៅនឹងពេលដែលគ្មានជំងឺកូវីដ-១៩ តែក្រសួងអប់រំនៅតែតម្រូវឱ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សគោរពនូវគោលការសុវត្ថិភាពដើម្បីការពារជំងឺកូវីដ-១៩។ លោកបន្ថែមថា ការប្រឡងឆ្នាំនេះគឺមានមិនមានការបន្ថូរបន្ថយនោះទេគឺរក្សាស្ដង់ដារនៃការប្រឡងដដែលជៀសវាងការលើកឡើងថាជាការប្រឡងយកសញ្ញាបត្រសម័យកូវីដ។

លោកថា៖ «សញ្ញាបត្រឆ្នាំនេះក៏ដូចជាសញ្ញាបត្រឆ្នាំមុនៗដែរ ជាសញ្ញាបត្រដែលមានតម្លៃ ដែលគោរពទៅតាមគោលការណ៍របស់ក្រសួងគឺគោលការណ៍ច្បាប់ គោលការណ៍យុត្តិធម៌ គោលការណ៍តម្លាភាពនឹងគួរឱ្យទុកចិត្តបាន ដើម្បីកុំឱ្យអ្នកដែលជាម្ចាស់ក្រុមហ៊ុនក្ដី ឬមួយសាលាដែលមានការជ្រើសរើសបន្តក្ដីមានការរើសអើង ដែលជាការមានជាប់ក្នុងចិត្ត ឬមានអារម្មណ៍ថាអន់អីអញ្ចឹង»។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក