ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន កោតសរសើរលើសមត្ថភាពដឹកនាំនិងសេ្នហាជាតិលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចេញលិខិតអបអរសាទរចំពោះលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាដែលបានបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងលិខិតអបអរសាទរចុះថ្ងៃទី២៤ ខែធ្នូ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសំដែងនូវការកោតសរសើស្ងប់ស្ងែងចំពោះសម្ដេចតេជោ ដែលមានទស្សនវិស័យវែងឆ្ងាយក្នុងការទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិដែលធ្វើឱ្យជាតិមានឯកភាព និងជោគជ័យនៃគណបក្សដែលបានជ័យជំនះរហូតមក។ លោកស្រី ក៏បានគាំទ្រនិងកោតសរសើរដល់ស្មារតីនៃអង្គសន្និបាតបក្សដែលសម្រេចជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។

លោកស្រីឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាស័ក្កិសមជាអ្នកបន្តតួនាទីជានាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតដោយឯកឧត្តមជាយុវវ័យជំនាន់ក្រោយមានកម្លាំងមាំមួន កំរិតវប្បធម៍ខ្ពស់ មានសមត្ថភាពដឹកនាំ គំនិតជាតិនិយមយ៉ាងប្ដូរផ្ដាច់ និងស្មារតីសេ្នហាជាតិមាតុភូមិយ៉ាងមោះមុត ដែលយើងខ្ញុំទាំងអស់សូមគោរពនិងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត» ។

សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ បានសម្រេចជាផ្លូវការបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ហើយសម្តេចតេជោ ហ៊ុន សែន នៅតែទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក